ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០១៧ខ្យល់ព្យុះ ខ្យល់កន្ទ្រាក់កើតឡើងមានចំនួន ១៧៤លើក ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ថយចុះជាង៥០%

ចែករំលែក៖

ភ្នំពេញ៖ លោក កែវ វី អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ថា៖ ឆ្នាំ២០១៧ខ្យល់ព្យុះ ខ្យល់កន្ទ្រាក់កើតឡើងមានចំនួន១៧៤លើក ខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់ធ្ងរមានចំនួន៥៧៨ខ្នង និងផ្ទះខូចខាតមធ្យមមានចំនួន៤ពាន់២៧ខ្នង ក្នុងនោះសាលារៀន៣៥អគារ និងអគារផ្សេងៗទៀតមានចំនួន៤០អគារ ក្នុងនោះមានការងគ្រោះថ្នាក់ស្លាប់មានចំនួន៦នាក់ និងការរងរបួសបានចំនួន៥៥នាក់។ ដោយឡែកគ្រោះថ្នាក់ដោយសាររន្ទះបាញ់ បានស្លាប់ចំនួន៨០នាក់ របួស៦៤នាក់ ងាប់គោក្របី៧៤ក្បាលបើប្រៀបធៀប រយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ មានការថយចុះជាង៥០%។

លោកបន្តថា៖ ការថយចុះនេះបណ្តាលមកពីកត្តាអាកាសធាតុនៅដើមឆ្នាំ មិនទទូរងនៅឥទិ្ធពលពីខ្យល់ព្យុះក្នុងតំបន់ ។ លោកបន្ដថា៖ នៅពេលនេះ អាជ្ញាធរ នឹងសមត្ថិកិច្ចបន្តយកចិត្តទុកដាក់ និងត្រៀមបង្កាអំពីបញ្ហា ខ្យល់ព្យុះ ខ្យល់កន្ទ្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត យ៉ាងយកចិត្តទុកដាក់ ដើម្បី ត្រៀមលក្ខណៈ ជាមធ្យោយបាយ កំលាងសំរាប់ ក្នុងពេលមានហេតុកាណ៍គ្រោះមហន្តរាយកើតមាននៅក្នុងខេត្តនីមួយៗ។

លោកបញ្ជាក់ថា៖ ដើម្បី ជួយអន្តរាគមន៏ បានទាន់ពេលវេលានៅពេលមានគ្រោះមហន្តរាយកើតឡើង ចាំបាច់ ត្រូវតែមានការចូលរូមពីមន្ទីរជំនាញគ្រប់មន្ទីរ មានកងកំលាំងដែលឈរជើងនៅតាមមូលដ្ឋាន ដើម្បីពិនិត្យមើលលទ្ធភាពផ្សេងៗ ទាំងមធ្យោយបាយ ក្នុងការប្រមូលសំភារៈ ការជំលៀសប្រជាពលរដ្ឋ ការព្យាលបាលប្រជាពលរដ្ឋ នេះជាការអន្តារគមន៍បន្ទាន់ ពិសេសគឺសាខារកាកបាទក្រហមតាមខេត្ត។ ក្នុងនោះ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏មានស្បៀង មានសំភារៈថវិកាផ្សេងៗស្តុតទុកនៅតាមខេត្ត ត្រៀមអន្តារគមន៍ផ្តល់អំណាយសគ្រោះបន្ទាន់ ផងដែរ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានទំនុបចិត្ត។

លោក កែវ វី បានបញ្ជាក់ថា៖ ខេត្តដែលបានជួបនឹងខ្យល់ព្យុះ នឹងខ្យល់កន្ទ្រាក់មាន ២៣ខេត្តក្រុង លើកលែងតែខេត្តចំនួន២ គឺខេត្ត មណ្ឌលគិរី នឹងស្ទឹងត្រែង ដែលមិនជួបនឹងបញ្ហាខ្យល់ព្យុះ ខ្យល់កន្ទ្រាក់។

លោកថា នៅក្នុងថ្នាក់ជាតិ មានស្បៀងបំរុងរបស់រាជរដ្ឋាភិបាល មានអង្ករជាង១ម៉ឺនតោន ពូជស្រូវ ជាង២ពាន់តោន នឹងគ្រាប់បន្លែរចំនួន៥០តោនបន្ថែមទៀត៕ សំរិត


ចែករំលែក៖