ព័ត៌មានទាន់ហេតុការណ៍៖

ករណី​រំលោភ​៣​លើក​ នៅ​ខេត្តរតនគិរី​ សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ជនល្មើស​ណា​ម្នាក់​ឡើយ​

ចែករំលែក៖

ខេត្តរតនគិរី​ ៖​ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ បន្ទាប់​ពី​ឪពុក​ម្ដាយ​បាត់​កូនស្រី​ ហើយ​ដើរ​រក​ក៏​ប្រទះ​ឃើញ​សព​កូន​ នៅ​ក្នុង​គុ​ម្ភ​ស្មៅ​ក្បែរ​ផ្ទះ​ ទាំង​អាក្រាត​កាយ​។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ព្រឹក​ព្រលឹម​ ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨​ នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៧៨​ ស្ថិត​ក្នុងភូមិ​៤​ សង្កាត់​កាចា​ញ​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​ សព​ក្មេង​មានឈ្មោះ​ អាត់​ ស៊ី​ង​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​គ្រឹ​ង​ ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​១២A​ នៃ​សាលា​វិទ្យាល័យ​ ហ៊ុន​សែន​ ភូមិ​ថ្មី​ ដែល​មាន​ឪពុក​ឈ្មោះ​ស៊ុត​ អាត់​ និង​ម្ដាយ​ឈ្មោះ​ ប្រា​ង​ សល់​ មាន​លំនៅ​ភូមិ​ ឃុំ​កើតហេតុ​ខាងលើ​។​

​តាម​ការ​រៀបរាប់​ពី​ឪពុក​សព​ក្មេង​ស្រី​ឈ្មោះ​ ស៊ុត​ អាត់​ បាន​ឲ្យ​ដឹង​ថា​ ជា​ធម្មតា​កូនស្រី​គាត់​ចេញពី​រៀន​គួរ​ នៅ​ម៉ោង​៧​យប់​ ហើយ​កូនស្រី​គាត់​គេង​នៅ​ក្នុង​តូប​លក់​ចាបហួយ​ មិន​ទៅ​គេង​នៅផ្ទះ​ធំ​ទេ​។​ នៅ​យប់​កើតហេតុ​ ថ្ងៃ​ទី​០១​ ខែ​កម្ភៈ​ កូនស្រី​គាត់​ចេញពី​រៀន​គួរ​មក​ផ្ទះ​ធម្មតា​ ហើយ​កូនប្រុស​គាត់​ ត្រូវជា​ប្អូន​សព​ បាន​មក​តូប​ចាប់ហួយ​មុខ​ផ្ទះ​ ជា​កន្លែង​កូនស្រី​របស់​គាត់​គេង​ តែ​មិនឃើញ​បងស្រី​គេ​ទេ​ ឃើញ​តែ​ម៉ូតូ​ ភ្លើង​បន្ទប់​បើក​ ហើយ​ទ្វារ​ចំហរ​ ពេល​នោះ​កូនប្រុស​គាត់​ ក៏​ខ្ទាស់​គ​ន្លឹ​ស​ទ្វារ​ពី​ក្រៅ​ រួច​ជិះ​ម៉ូតូ​បងស្រី​យក​ទៅ​ផ្ទះ​ធំ​។​ លុះ​វេលា​ម៉ោង​៣​ ទាប​ភ្លឺ​ ត្រូវ​និង​ថ្ងៃ​ទី​០២​ ខែ​កម្ភៈ​ ឆ្នាំ​២០១៨​ គាត់​និង​ប្រពន្ធ​ ក្រោក​ទៅ​លក់​បន្លែ​ គ្រា​ដែល​គាត់​ចេញពីផ្ទះ​ធំ​ មក​ដល់​តូប​លក់​ចាបហួយ​មុខ​ផ្ទះ​ ដែល​ជា​កន្លែង​កូនស្រី​គាត់​គេង​ស្រាប់តែ​ឃើញ​ភ្លើង​បន្ទប់​ភ្លឺ​ ទ្វារ​បន្ទប់​ខ្ទាស់​ពី​ក្រៅ​ ហើយ​មិនឃើញ​កូនស្រី​គាត់​ទេ​ គាត់​សង្ស័យ​ ក៏​នាំ​ប្រពន្ធ​ដើរ​រក​កូន​នៅ​ក្បែរៗ​នោះ​ ស្រាប់តែ​ប្រទះ​ឃើញ​កូនស្រី​ដេក​ស្លាប់​ទាំង​មិន​មាន​សម្លៀក​បំពាក់​ ក្នុង​គុ​ម្ភ​ស្មៅ​ខាងកើត​តូប​ចាបហួយ​ ចម្ងាយ​ប្រមាណ​ជា​ជាង​២០​ម៉ែត្រ​ពី​តូប​ ខណៈនោះ​គាត់​ក៏​បាន​យក​សំលៀក​បំពាក់​ មក​ស្លៀកពាក់​ឲ្យ​កូន​ រួច​ទូរស័ព្ទ​ទៅ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​សង្កាត់​កាចា​ញ​តែ​ម្ដង​។​

​ក្រោយ​ពី​បាន​សេចក្ដីរាយការណ៍​ លោក​ ហាក់​ ហ័ន​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​ខេត្ត​ ក៏​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ព្រមទាំង​អាជ្ញាធរ​មូល​ដ្ធា​ន​ ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​ ក្មេង​ស្រីរ​ង្គ្រោះ​។​

​បន្ទាប់​ពី​លោកគ្រូ​ពេទ្យ​បង្អែក​ខេត្ត​ បាន​ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ លោក​ យឹ​ម​ សា​រ៉េ​ត​ នាយការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ នៃ​ស្នងការ​រ​ដ្ឋា​ន​ខេត្ត​ បាន​ឲ្យ​ដឹង​ថា​ សព​ក្មេង​ស្រីរ​ង្គ្រោះ​ស្លាប់​ដោយសារ​ គេ​សង្កត់ក​ ពីក្រោយ​ផ្កាប់មុខ​ទៅ​នឹង​ដី​ ដាច់ខ្យល់​ស្លាប់​ ក៏​ប៉ុន្តែ​រំលោភ​មិន​បាន​សម្រេច​ទេ​។​ លោក​ យឹ​ម​ សា​រ៉េ​ត​ បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​ករណី​នេះ​ សព​ក្មេង​ស្រី​ ត្រូវ​បាត់​ ខ្សែ​ក​ ខ្សែដៃ​ផ្លា​ក​ទី​ន​ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​សាំ​សុង​ទៀត​ផង​។​

​ក្រោយ​ពី​ពិនិត្យ​ជុំវិញ​កន្លែង​កើតហេតុ​ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើស​ពរួច​ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃ​ពី​ជនជាតិ​ដើម​ភាគតិច​។​ ហើយ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​បន្ត​ ដើម្បី​ឈាន​ទៅ​រក​ការ​ចាប់ខ្លួន​ឃាតក​ យក​មក​ផ្ដន់ទាទោស​តាម​ច្បាប់​។​

​សូម​រម្លឹក​ថា​កាលពី​ថ្មីៗ​ពេល​កន្លង​ទៅ​មាន​ករណី​រំលោភ​២​ករណី​ផ្សេង​ទៀត​ដែល​សមត្ថកិច្ច​មិន​ទាន់​បាន​ឃាត់ខ្លួន​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​នៅឡើយ​។​

​ករណី​ទី​១៖​យុវតី​ម្នាក់​ត្រូវ​បាន​ជន​ល្មោភកាម​ រំលោភ​សម្លាប់​យ៉ាង​អាណោច​អ​ធ័​ម​ នៅ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​៧​និង​១០​នាទី​ នៅ​ចំណុច​ក្បែរ​រោង​ចំការ​ របស់​ឈ្មោះ​ សួង​ សុខ​លី​ ស្ថិត​នៅ​ភូមិ​ចាង​រ៉ា​ ឃុំ​ប៉ា​តាង​ ស្រុក​លំ​ផាត់​ ខេត្តរតនគិរី​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​ទទួល​សេចក្ដីរាយការណ៍​ពី​ឈ្មោះ​ ខាំ​ឡា​ កេល​ ត្រូវជា​ឪពុក​ជន​រង​គ្រោះ​ ថា​មាន​ករណី​ ឃាតកម្ម​ រំលោភ​សម្លាប់​ ជន​រង​គ្រោះ​ឈ្មោះ​ ក​ ល​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ទំពួន​ រស់នៅ​ភូមិ​ ឃុំ​កើតហេតុ​ខាងលើ​។​

​សមត្ថកិច្ច​បាន​បន្ត​ថា​ ជន​រង​គ្រោះជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​សម្ដេចឪ​ សម្ដេចម៉ែ​ ហើយ​បាន​ជួល​ផ្ទះ​ស្នាក់​នៅ​ ដោយ​មានការ​ឧ​ប​ត្ថ​ម​ចេញថ្លៃ​ស្នាក់​នៅ​ពី​អង្គការ​ អាយ​ ដាល​ សង្គ្រោះ​ជន​ក្រីក្រ​ជនជាតិ​ដើម​ភាគតិច​។​



​យោង​តាម​សម្តី​របស់​ឪពុក​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២២​ និង​ថ្ងៃ​ទី​២៣​ ព្រឹក​ ឪពុក​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ ទៅ​ជន​រង​គ្រោះ​តែ​មិន​ចូល​ ហើយ​គិត​ថា​កូន​ជាប់រវល់​រៀន​។​ លុះដល់​ថ្ងៃ​ទី​២៤​ មាន​អ្នក​ច្រូត​សណ្ដែក​បាន​ថតរូប​ ម៉ូតូ​ យក​មក​អោយ​ឪពុក​ជន​រង​គ្រោះ​មើល​ ពេល​ឃើញ​ម៉ូតូ​ ឪពុក​ជន​រង​គ្រោះ​ស្គាល់​ម៉ូតូ​ក៏​នាំ​គ្នា​មក​មើល​ ហើយ​បាន​រក​ឃើញ​សាកសព​ជន​រង​គ្រោះ​ ទើប​រាយការណ៍​មក​សមត្ថកិច្ច​តែ​ម្ដង​។​

​ករណី​ទី​២៖​ក្មេង​ស្រី​២​នាក់​មិន​ទាន់​គ្រប់​អាយុ​ ត្រូវ​មន្ត្រី​នគរបាល​ម្នាក់​លួងលោម​យក​ទៅ​ផ្ទះសំណាក់​បាន​សម្រេច​ ដោយ​សន្យា​ថា​ ទិញ​ខ្សែ​ក​ និង​ទូរស័ព្ទ​ដៃ​ឲ្យ​ម្នាក់​មួយ​ តែ​ផ្ទុយ​ទៅ​វិញ​ ក្រោយ​ពេល​បាន​សម្រេច​ ទិញ​ទូរស័ព្ទ​ឲ្យ​ម្នាក់​មួយ​ហើយ​ដក​យក​វិញ​។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៧​ ក្មេង​ស្រី​ទាំង​២​នាក់​ដែល​ត្រូវ​ល្បួង​ទៅ​ផ្ទះសំណាក់​នោះ​រួម​មាន​ទី​១-​ ឈ្មោះ​ ព​ ច​ ន​ អាយុ​ ១៣​ឆ្នាំ​ ជនជាតិ​ច្រា​យ​ និង​ទី​២-​ ឈ្មោះ​ ស​ ល​ អាយុ​១២​ឆ្នាំ​ ជនជាតិ​ច្រា​យ​ដូច​គ្នា​ ក្មេង​ស្រី​ទាំង​២​ មាន​ទីលំនៅ​ភូមិ​ឡំ​ ឃុំ​ប៉ក់​ញ៉ៃ​ ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​។​ ចំណែក​មន្ត្រី​នគរបាល​ ដែល​លួងលោម​ក្មេង​ស្រី​ទាំង​ ២​នាក់​យក​ទៅ​រំលោភ​នោះ​ មានឈ្មោះ​ មាស​ សូ​ភ័​ណ្ណ​ មាន​ទីលំនៅ​ភូមិ​ ឃុំ​ ជាមួយ​ក្មេង​ស្រី​ខាងលើ​ ជា​មន្ត្រី​នគរបាល​អធិការ​ស្រុក​អូ​រយ៉ា​ដាវ​។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ ជា​ធម្មតា​ពួក​នាង​តែងតែ​ទៅ​ផ្ទះ​លោក​ មាស​ សូ​ភ័​ណ្ណ​ ដែល​មានផ្ទះ​នៅ​ជិត​គ្នា​ជួយ​ធ្វើ​ការងារ​ផ្ទះ​ស្ទើរ​រៀងរាល់ថ្ងៃ​ ដោយ​ទទួល​បាន​ប្រាក់​ក្នុង​១​ខែ​៥​ម៉ឺន​រៀល​។​ ហើយ​នៅ​ថ្ងៃ​កើតហេតុ​នោះ​ លោក​ មាស​ សូ​ភ័​ណ្ណ​ បាន​លួងលោម​នាង​ថា​ ទៅ​ខេត្ត​(​ក្រុង​បាន​លុង​)​ជាមួយ​គ្នា​ម្នាក់​មួយ​ខ្សែ​ និង​ទូរស័ព្ទ​ដៃ​ឲ្យ​ម្នាក់​មួយ​។​ រហូត​ដល់​រសៀល​ប្រមាណ​ជា​ម៉ោង​៣​រសៀល​ លោក​នគរបាល​រូប​នោះ​ ក៏​ឈប់​ឡាន​ចាំ​នៅ​ក្រៅ​ភូមិ​ ហើយ​ណាត់​ឲ្យ​ក្មេង​ស្រី​ទាំង​២​ដើរ​កាត់​ក្រោយ​ភូមិ​ទៅ​ជួប​គ្នា​។​ ពួក​នាង​បាន​បន្ត​ថា​ ក្រោយ​ពី​ដឹក​នាង​ទៅ​ដល់​ក្រុង​បាន​លុង​លោក​ ភ័​ណ្ណ​ ក៏​នាំ​ពួក​នាង​ចូល​ផ្ទះសំណាក់​ ក៏​ប៉ុន្តែ​នាង​មិន​ស្គាល់​យីហោ​ផ្ទះសំណាក់​នោះ​ទេ​។​ ពួក​នាង​បាន​បញ្ជាក់​ទៀត​ថា​ ក្រោយ​ពី​រំលោភ​បាន​សម្រេច​ទាំង​២​នាក់​ហើយ​ លោក​ មាស​ សូ​ភ័​ណ្ណ​ បាន​នាំ​នាង​ទៅ​ផ្សារ​ ទិញ​ទូរស័ព្ទ​ដៃ​ឲ្យ​ម្នាក់​មួយ​ លុះ​ជិះឡាន​ត្រឡប់​មក​វិញ​ដល់​ភូមិ​ប៉ក់​តូច​ ឃុំ​ប៉ក់​ញ៉ៃ​ ស្រុក​អូ​រយ៉ា​ដាវ​ មិន​ទាន់​ដល់​ភូមិ​ឡំ​ផង​ លោក​ ភ័​ណ្ណ​ នេះ​ទម្លាក់​ពួក​នាង​ចោល​ ហើយ​ដក​យក​ទូរស័ព្ទ​ដែល​ទិញ​ឲ្យ​ម្នាក់​មួយ​នោះ​ យក​វិញ​ទាំងអស់​។​

​លោក​ ពូ​យ​ ស្រាក់​ ជា​ឪពុក​ក្មេង​ស្រី​ឈ្មោះ​ ពូ​យ​ ច​ន្ទ្រា​ បាន​រៀបរាប់​ថា​ ដោយ​បាត់​កូន​ដល់​យប់​ មិនឃើញ​កូន​មក​ផ្ទះ​ ក៏​ផ្អើល​ឆោឡោ​នាំ​គ្នា​ដើរ​រក​កូនស្រី​ រហូត​ដល់​ម៉ោង​១០​យប់​ថ្ងៃ​ដដែល​ ទើប​រក​ឃើញ​ក្មេង​ស្រី​ទាំង​២​នាក់​នៅ​ភូមិ​ប៉ក់​តូច​ ដែល​នៅ​ចម្ងាយ​ប្រមាណ​ជា​ជាង​ ២​គីឡូម៉ែត្រ​ ពី​ភូមិ​ឡំ​។​

​លោក​បន្ត​ថា​ ក្រោយ​ពី​បាន​សាកសួរ​កូនស្រី​អំពី​ដំណើររឿង​រួច​ គាត់​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ ទៅ​ភូមិ​ ឃុំ​ និង​ប៉ុស្តិ៍​រដ្ឋបាល​ ឃុំ​ប៉ក់​ធំ​ ក៏​ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​ទេ​។​ ខាង​ភូមិ​ ឃុំ​ និង​ប៉ុស្តិ៍​ បាន​ឲ្យ​ក្រុម​គ្រួសារ​គាត់​ធ្វើការ​សម្របសម្រួល​គ្នា​ជាមួយ​ប្រពន្ធ​លោក​ មាស​ សូ​ភ័​ណ្ណ​ ជា​ជនល្មើស​ ដោយ​ពួក​គាត់​ទាំង​២​គ្រួសារ​ជា​អាណាព្យាបាល​ក្មេង​ទាំង​២​ ទាមទារ​ក្នុង​ម្នាក់​៦​ពាន់​ដុល្លារ​ ស្មើនឹង​១​ម៉ឺន​២​ពាន់​ដុល្លារ​។​ លោក​ ពូ​យ​ ស្រាក់​ បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៨​ នេះ​ថា​ បច្ចុប្បន្ន​ ពួក​គាត់​ទាំង​២​គ្រួសារ​ បាន​ទទួល​ប្រាក់​សំណង​ចំនួន​៦​ពាន់​ដុល្លារ​ ក្នុង​ក្មេង​ស្រី​ម្នាក់​គ្រប់​ចំនួន​ហើយ​។​

​ដោយឡែក​លោក​ មាស​ សូ​ភ័​ណ្ណ​ មន្ត្រី​នគរបាល​អធិការ​ស្រុក​អូ​រយ៉ា​ដាវ​ អ្នក​សារព័ត៌មាន​ មិន​អាច​សុំ​ការ​បំភ្លឺ​ណាមួយ​បាន​ទេ​ ដោយ​ទូរស័ព្ទ​មិន​ចូល​ ជួនកាល​ទូរស័ព្ទ​ចូល​ហើយ​ត្រូវ​គេ​បិទ​មិន​ទទួល​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​ លោកស្រី​ឧត្ដមសេនីយ៍ត្រី​ កែវ​ ដា​វី​ ស្នងការ​រង​ខេត្តរតនគិរី​ ទទួល​បន្ទុក​ផ្នែក​ជួញដូរ​ និង​ការពារ​អនីតិជន​(​យេ​ន​ឌ័​រ​)​បាន​ឲ្យ​ដឹង​ថា​ ករណី​ខាងលើ​នេះ​ បើ​ទោះជា​មានការ​សម្របសម្រួល​គ្នា​យ៉ាងណា​ក៏​ដោយ​ ជន​ប្រព្រឹត្ត​ខុសច្បាប់​ទៅ​លើ​ក្មេង​ស្រី​ ដែល​មិន​គ្រប់​អាយុ​ (​អនីតិជន​)​ត្រូវ​តែ​មានទោស​ លោកស្រី​នឹង​ស្រាវជ្រាវ​ កសាង​សំណុំរឿង​នេះ​បញ្ជូន​ទៅ​តុលាការ​។​ ក៏​ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៨​ លោកស្រី​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ ករណី​លួងលោម​រំលោភ​លើ​ក្មេង​ស្រី​ ២​នាក់​ខាងលើ​ បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ហើយ​ គឺ​ផុត​ពី​ដៃ​លោកស្រី​ហើយ​។​ ចំណែក​តាម​ការ​ស្រាវជ្រាវ​ គឺជា​ការ​ភាន់ច្រឡំ​ ករណី​ខាងលើ​នេះ​ ឃើញ​ថា​មិន​ពិត​ដូច​ការ​ចោទប្រកាន់​ទេ​ គ្រាន់តែ​អាណាព្យាបាល​ បាន​បាត់​កូន​ហើយ​ធ្វើការ​ចោទប្រកាន់​តែ​ប៉ុណ្ណោះ​។​ បើ​ទោះជា​យ៉ាងណា​ ករណី​ខាងលើ​នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ងឿងឆ្ងល់​ថា​ ហាក់ដូចជា​មាន​អាថ៌​កំបាំង​ បន្ទាប់​ពី​ជនសង្ស័យ​បាន​បង់ថ្លៃ​ខូចខាត​ឲ្យ​ជន​រង​គ្រោះ​រួច​ហើយ​ បែរជា​សមត្ថកិច្ច​ថា​រឿង​មិន​ពិត​ទៅ​វិញ​ ៕ សហការី

 


ចែករំលែក៖