ខេត្តរតនគិរី៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសាតែ ប្តីរបស់ខ្លួន កាប់ដើមឈើមិនបានចាប់អារម្មណ៍ថាប្រពន្ធនៅក្បែរក៏ដួលរលំចំត្រូវក្បាល់របួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចអូរល្អះតូច ភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។
តាមប្រភពបានឲ្យដឹងថា ស្រី្តរងគ្រោះមានឈ្មោះមេង រឹម អាយុ២១ឆ្នាំ ជនជាតិខ្មែរ។ ឯប្តីឈ្មោះ នួន អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកើតហេតុខាងលើ។
បុរសជាប្តីបានប្រាប់សមត្ថកិច្ចថា រូបគាត់ពេលដែលកំពុងកាប់ដើមឈើមិនបានដឹងថាប្រពន្ធឈរ ក្បែរនោះទេ លុះដល់ពេលដើមឈើរលំដល់ដីទៅហើយ ទើបដឹងថា ប្រពន្ធនៅក្បែររងគ្រោះរហូតដល់ស្លាប់បាត់ទៅហើយ។
ក្រោយសមត្ថកិច្ចត្រួតពិនិត្យរួចរាល់ក៏បានប្រគល់សាកសពឲ្យសាច់ញ្ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សហការី