ខេត្តពោធិ៍សាត់៖ ប្រជានេសាទល័ក្ខណៈគ្រួសារនៅលើផ្ទៃបឹងទន្លេសាបរាយការណ៍កណ្ដាលថ្ងៃត្រង់ ថ្ងៃច័ន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ នេះថា មានអួនហំខ្នាត់យក្សអូសទាញដោយកម្លាំងម៉ាសុីនធំៗចំនួន ០៦វង់កំពុងធ្វើសកម្មភាពបឹងទន្លេសាបទាំងបំពានច្បាប់ស្តីពីជលផល លោក ភុំ វិមល ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ប្រាប់ថ្ងៃដដែលនេះថាតេទូរស័ព្ទទៅកូនចៅអត់ចូលទេ។
ប្រភពរាយការណ៍ខាងលើបន្តថា អួនហំខ្នាត់យក្សអូសទាញដោយកម្លាំងម៉ាសុីនធំៗទាំងចំនួន ៦វង់ខាងលើ កំពុងធ្វើសកម្មភាពត្រង់ចំណុចផ្លូវទឹក ព្រំប្រទល់ស្រុកបាកាន និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រប្រភពរាយការណ៍ដដែលខាងលើបន្តទៀតថា អួនហំខ្នាត់យក្សអូសទាញដោយកម្លាំងម៉ាសុីនធំៗទាំងចំនួន ៦វង់ខាងលើ ក្នុង ១វង់ៗមានប្រវែងជាង ១ពាន់ម៉ែត្រឯណុះ ហើយមានសាច់អួនក្រឡាញឹក និងសង្ស័យមានបង្កប់ចក្ររន្តឆក់នៅជើងច្រវាក់ផងដែរ អូសទាញដោយកម្លាំងម៉ាសុីនធំៗចាប់ពី ៤ម៉ាសុីនទៅ ៦ម៉ាសុីន តើបញ្ហានេះតម្លាភាពសម្ដីពិតនិយាយពិតរបស់ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់នៅឯណា? ដែលលោក ខំដាក់បទបញ្ជាឲ្យជំនាញថ្នាក់ក្រោមទប់ស្កាត់ឲ្យខានតែបាន ចំពោះជនណាដែលប្រើប្រាស់គ្រឿងសេះច្រើន (៦ម៉ាសុីន)ជាដើម ពិសេសមុខសញ្ញាប្រព្រិត្តបទល្មើសតែម្តង ចុះបើមន្រ្តីជំនាញថ្នាក់ក្រោមមានចិត្តគំនិត្យក្បត់បែបនេះ តើថ្នាក់ដឹកនាំយកមុខទៅល័ក្ខពួននៅឯណាទៅ?។
ពាក់ព័ន្ធករណីអួនហំខ្នាត់យក្សកំពុងធ្វើសកម្មភាពទាំងបំពានច្បាប់ស្តីពីជលផល នៅលើផ្ទៃទឹកបឹងទ្លេសាបស្ថិតក្នុងដែនសមត្តកិច្ចស្រុកបាកាន និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ខាងលើនេះ គ្រាន់តែអ្នកសារព័ត៌មានទទួលបានសេចក្តីរាយការណ៍ភ្លាម ក៍បានផ្ដល់ព័ត៌មាន និងសុំនីតិវិធីទៅលោក ភុំ វិមល ខណ្ឌរដ្ឋបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ភ្លាមផងដែរ ប៉ុន្តែលោក បានតបមកវិញដែរថា តេទូរស័ព្ទទៅលោក ជិន ចាន់ថន នាយផ្នែករដ្ឋបាលជលផលរាំងទិល និងលោក ថៃ សីលាលីតា នាយរងខណ្ឌរដ្ឋបាលអត់ចូលសោះ រួចក៍បានបិតទូរស័ព្ទបាត់ទៅ៕ បឹុម ពិន