ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ និងស្ត្រីម្នាក់ទៀតរងរបួសជាទំងន់ ខណៈអ្នកទាំង២ជិះម៉ូតូឌុបគ្នា បើកឆ្លងផ្លូវជួបគ្រោះអកុសលបែបនេះត្រូវរថយន្តហាយឡេនឌឺមកបុកពេញទំហឹង។
ក្រោយកើតហេតុតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់ ចំណែកសពសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យ ចំណែកវត្ថុតាងត្រួវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តឲ្យចូលខ្លួនមកដោះស្រាយជាមួយភាគីរងគ្រោះ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៧ និង៥០នាទី ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៤-៣៥ ស្ថិតនៅភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពឋបីសមត្ថកិច្ចស្រង់សំដីសាក្សីបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្ត០១គ្រឿងម៉ាក ហាយឡេនឌើ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AJ-៨១៥៤ បើកបរពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុះខាងលើ បានបុកម៉ូតូ០១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ ភ្នំពេញ ១BZ-៤៨៨៧បណ្តាលឲ្យបុរសម្នាក់់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកអ្នករួមដំណើរម្នាក់ជាដ្ត្រីរងរបួសជាទំងន់ត្រូវបានអ្នកដំណើរហៅរថយន្តសង្រ្គោះដឹកយកទៅកាន់មន្ទីរភ្លាមៗផងដែរ។
ប្រភបន្តថាអ្នកបើកបរម៉ូតូឈ្មោះ មិត ប៊ីន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានឌុបស្ត្រីម្នាក់ពីក្រោយឈ្មោះ ស៊ិន ជីវ៉ា ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ អ្នករងគ្រោះ បើកបរទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើ បានបត់ឆ្លងផ្លូវពីត្បូងទៅជើង គានឦប់ជួនពេលនោះរថយន្តមកដល់ក៏បុកពេញមួយទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ ចំំំំណែកអ្នកជិះពីក្រោយរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យសម្ភពថ្នល់ទទឹង អ្នកបើកបរម៉ូតូមានពាក់មួកសុវត្ថិភាពទាំងពីរនាក់ រីឯម៉ូតូមានបំពាក់កញ្ចក់មើលក្រោយផងដែរ។
បន្ទាប់ពីធ្វើកំណត់ហេតុ និងវាស់វែងរួចរាល់សមត្ថកិចហចបានប្រគល់សពដល់ក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងទាំងពីរ ត្រូវបាន រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់់់់ចាំស្រាវជ្រាវរកម្ចាស់រថយន្តឲ្យចូលខ្លួនមកដោះស្រាយជាមួយភាគីអ្នករងគ្រោះតាមច្បាប់៕ សេនាស័ក្តិ