ព័ត៌មានទាន់ហេតុការណ៍៖

ពលករ​ខ្មែរ​២៩​នាក់​ត្រូវ​ទា​ហ៊ាន​ឈុតខ្មៅ​និង​តម្រួត​ថៃ​ឃាត់​ក្នុង​ខេត្ត​សឹង្ហ​បុរី ប្រទេស​ថៃ​

ចែករំលែក៖

​បន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ប្រុស​.​ស្រី​ចំនួន​២៩​នាក់ ដែល​ធ្វើការ​សំណង់​ត្រូវ​ទា​ហ៊ាន​ឈុតខ្មៅ​និង​តម្រួត​ថៃ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ការដ្ឋាន​សំណង់​មួយកន្លែង​ក្នុង ខេត្ត​សឹង្ហ​បុរី ប្រទេស​ថៃ​។​

​ប្រភពព័ត៌មាន​បានអោយ​ដឹងថា នៅពេល​ក្រុម​សម​ត្ត​កិច្ច​ចម្រុះ​ចុះ​ឃាត់ខ្លួន​ពលករ​ខ្មែរ​ប្រុស​.​ស្រី​ចំនួន​២៩​នាក់ ឃើញ​មាន​កម្លាំងយោធា​ឈុតខ្មៅ​ថៃ និង​តម្រួតយោធា​រួមជាមួយ​កម្លាំង​នគរបាល​អន្តរ​ប្រវេសន៍​ថៃ​១​ក្រុម​ជាច្រើន​នាក់ បាន​ចុះ​ឃាត់ខ្លួន​ពលករ​ខ្មែរ​កំពុងធ្វើការ​ងារ​ក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង ស្ថិត​ភូមិ​បាង​ម៉ៃ ស្រុក​មឿង​ខេត្ត​សឹង្ហ​បុរី ប្រទេស​ថៃ​។​

​ព័ត៌មាន​ទទួលបាន​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ក្រោយពេល​កម្លាំងចម្រុះ​ថៃ​ឃាត់ ត្រូវបាន​បញ្ជូនទៅ​ប៉ូលីស​ផ្នែក​អន្តរ​ប្រវេសន៍​ថៃ ដើម្បី​ធ្វើការ​ពិនិត្យ​លិខិតស្នាម​ដោយ​រកឃើញថា ពលករ​ខ្មែរ​ចំនួន​២៩​នាក់​នេះ​ធ្វើការ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ពលករ​ធ្វើការ​ខុសច្បាប់​មិនបាន​ចុះបញ្ជី​ធ្វើការ​ងារ ហើយ​ឆ្លងដែន​ធ្វើការ​ងារ​ដោយ​ខុសច្បាប់ ។​

​ក្រោយ​ពេលដែល​កម្លាំងចម្រុះ​ចាប់ខ្លួន​ពលករ​ខ្មែរ​ចំនួន​២៩​នាក់ ចោទប្រកាន់​ខុសច្បាប់ ត្រូវបាន​មន្ត្រី​ស្ថានទូត​កម្ពុជា កំពុងធ្វើការ​ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ថៃ​ចាប់ខ្លួន​ ៕

អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក


ចែករំលែក៖