ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ង់ត៍ ក្រុមហ៊ុន TPI CONCRETE បើកកៀនិងកិនលោកគ្រូចិនសែម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ លោកគ្រូចិនសែម្នាក់ បានស្លាប់ក្រោយបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលរថយន្តក្រឡុក ស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន TPI CONCRETE បើកបរខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យកៀគាត់កំពុងតែជិះកង់ កាលពីវេលា១០និង៣០នាទីថ្ងៃត្រង់ ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវចូលមន្ទីពេទ្យជោរៃ តាមបណ្ដោយផ្លូវជាតិលេខ១ ភូមិបឹងឈូក ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

សពជនរងគ្រោះឈ្មោះ ផាត់ វ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ គ្រូចិនសែ ស្នាក់នៅផ្ទះលេខ ២២៦ ផ្លូវលំ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកអ្នកបើកបររថយន្តបង្ក ឈ្មោះ ងឹម ពៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បើកបររថយន្តក្រឡុកស៉ីម៉ង ស្នាក់នៅផ្ទះលេខ ៨៧០ ភូមិព្រែកត្រែង២ ឃ៉ំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោក វរសេនីយទោល ឯក សារ៉ន អធិការងទទួលផែនចរាចរណ៍និងសណ្ដាប់ធ្នាប់ ខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅមុខពេលកើតហេតុគេបានឃើញបុរសម្នាក់ដែលគេស្គាល់ថាជាលោកគ្រូចិនសែបានជិះកង់ ពណ៌ទឹកក្រូច ធ្វើដំណើចេញពីមន្ទីរពេទ្យជោរៃ ដោយជិះតាមផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈនោះក៏មានរថយន្តក្រឡុកស៉ីម៉ងមួយគ្រឿងម៉ាក ហ៉ីណូ ពណ៍ទឹកសមុទ្រ លាយស ពាក់ស្លាកលេខ ភ្នំពេញ ៥A-២១៥០ ធ្វើដំណើរស្របទិសគ្នា ។ លុះរថយន្តបង្កបើកមកដល់ចំណុចផ្លូវបេតុងកែងនិងផ្លវជាតិលេខ១ ក៏បានបត់ស្តាំចូលតាមផ្លូវបេតុងនោះ ស្រាប់តែមកកៀកង់លោកគ្រូចិនសែ ដួលនិងកិនពីលើខ្លួនបណ្ដាលឲ្យស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យផងដែរ ។

ក្នុងហេតុការណ៍ភ្លាមៗនោះក៏មានបុរសពីរនាក់ មកដល់កន្លែងកើតហេតុដោយមិននិយាយអ្វីនោះទេ បាននាំគ្នាបកឡូហ្គូរថយន្តបង្ក របស់ក្រុមហ៊ុននោះចេញផងដែរ ។

ក្រោយកើតហេតុរថយន្តបង្ករនិងកង់របស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង វាស់វែងយកទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយពេលក្រោយ ។ ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សណ្ដោស


ចែករំលែក៖