ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់បានយកខ្សែអង្រឹងចងកសម្លាប់ខ្លួន ដោយសារមានបញ្ហាក្នុងគ្រួសារ ជិតការកូនអត់លុយកាក់ ហើយកូន ប្រពន្ធមិនសូវជួយគិតគូរ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ០៤និង00នាទីទៀបភ្លឺ ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅផ្ទះចំការ ក្នុងភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រេន សុខលី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអនុប្រធានការិយាល័យគាំទ្រ ឃុំ សង្កាត់ ប្រពន្ធឈ្មោះ គង់ ថរី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ។
តាមការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព មន្ត្រីជំនាញបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជា បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនប្រាកដមែន ដោយយកខ្សែអង្រឹង ប្រវែង០៥មែត្រចេញពីផ្ទះនៅភូមិ ហើយទៅចងក នៅផ្ទះចំការកំពស់ពីដីប្រវែង ២,៥០ ម៉ែត្រ។
ក្រោយពីសមត្ថកិច្ចពិនិត្យរួចក៏បានប្រគល់សាកសពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាប្រពៃណី ៕ ជីវន្ត