ភ្នំពេញៈ ស្រីម្នាក់មានរូបសម្បិត្តស្រស់សោភា បានចាប់ដៃគ្នាជាមួយបុរសពោះម៉ាយកូនមួយ នៅជាមួយគ្នាអស់រយះពេលជិតមួយឆ្នាំ តែចុងក្រោយត្រូវភាគីខាងស្រីទ្រាំលែងបាននូអំពើមួយចំនួន ដែលខាងប្រុសធ្វើមកដាក់ខ្លួន ទើបខាងស្រីសម្រេចចិត្តរកអាជ្ញាធរឲ្យជួយដោះស្រាយ កាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅប៉ុស្តិ៍នរគរបាលរដ្ឋបាលចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីស្រី្តដែលជាភរិយាដោយមិនស្គាល់អត្តសញ្ញាណ មុខរបរកម្មការិនីរោងចក្រ រៀបរាប់ទាំងអួលដើមកថា ពួកគេទាំង២នាក់បានស្រឡាញ់គ្នា ដោយចិត្តនឹងចិត្ត គឺមិនបានរៀបការតាមប្រពៃណី ដូចគេដទៃឡើយ ដោយស្គាល់គ្នាភ្លាម បុរសដែលជាប្តីហេងស៊យនោះ ឈ្មោះ សៅ ជាត អាយុ២៨ឆ្នាំ មុខរបរជាងដែក បានមកទាក់ទង និងសុំស្រឡាញ់នាងដោយចិត្តស្មោះអស់ពីបេះដូងជាច្រើនដង ទើបនាងសម្រេចចិត្តជ្រើសយកបុរសនោះមកធ្វើជាគូអនាគត ដោយមិនបានរៀបចំ និងសែនព្រេនបានត្រឹមត្រូវដូចគេនោះទេ គឺយកគ្នាដោយចិត្ត និងចិត្ត រួចក៏រស់នៅជាមួយគ្នាដូចប្តី និងប្រពន្ធតែម្តង ដោយជួលបន្ទប់មួយរស់នៅជាមួយគ្នា ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តទៀតថា តាំងពីចាប់ដៃគ្នារកស៊ីមកមុនដំបូងគឺមិនដែលមានភាពរកាំរកូសនៅក្នុងគ្រួសារឡើយ គឺព្រឹកឡើងនាំគ្នារៀបចំទៅធ្វើការរៀងៗខ្លួនរួចចេញពីធ្វើការមកផ្ទះជួបជំគ្នាជាធម្មតា។
រហូតមកដល់រយះពេលប៉ុន្មានខែចុងក្រោយនេះ ខ្លួនដែលជាប្រពន្ធមិនដែលធ្វើអ្វីឲ្យប្តីថ្នាំងថ្នាក់ចិត្តនោះទេ តែប្តីវិញចេះតែរករឿងខ្លួនមិនឈប់ មិនឈរ មានពេលខ្លះបង្កហិង្សាដាក់ខ្លួនដែលជាប្រពន្ធរហូតដល់ជាំមុខជាំមាត់ទៀតផង ហើយពេលខ្លះចាក់សោខ្លួនដែលជាប្រពន្ធឲ្យនៅក្នុងបន្ទប់តែឯងជាញឹកញាប់ទៀត ហើយថែមទាំងមិនដែលមានលុយកាក់ឲ្យប្រពន្ធទុកដាក់នោះឡើយ ទើបខ្លួនដែលជាប្រពន្ធ ទ្រាំលែងបាននូវអំពើដែលសង្គមមិនទទួលស្គាល់របស់ប្តីជាញឹកញាប់ពេក រហូតដល់ទាំ្រលែងបាកក៏សម្រេចមកមកពឹងពាក់សមត្ថកិច្ចប៉ុស្តិ៍នរគរបាលរដ្ឋបាលចោមចៅ២ ដើម្បីឲ្យជួយអន្តារាគមន៍តែម្តង ។
ក្រោយពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចប៉ុស្តិ៍ក៏បានទាក់ទងទៅខាងបុរសដែលត្រូវជាប្តី យកមកអប់រំ និងណែនាំរួចខាងភរិយាស្នើសមត្ថកិច្ចឲ្យជួយធ្វើកិច្ចសន្យាដើម្បីកុំឲ្យថ្ងៃក្រោយលោកប្តីហេងស៊យរូបនេះធ្វើអំពើហិង្សា ដោយចេតនា ឬអំពើផ្សេងៗទៀតមកលើរូបនាង។
ក្រោយពីណែនាំរួច ភាគីទាំសងខាងក៏ធ្វើដំណើរទៅបន្ទប់ជួលវិញជាធម្មតា ៕ សុខាសែនជ័យ