ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាថ្នាំអ្នកលក់សាំងម្នាក់ដុតសម្លាប់ខ្លួនឯង អ្នកភូមិជួយសង្រ្គោះទាន់

ចែករំលែក៖

ខេត្តកណ្តាល៖ មានការភ្ញាក់មួយនាវេលាម៉ោង ១ និង៣៥នាទី រសៀល ថ្ងៃ អង្គារ ៦រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៨នៅចំណុចភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បន្ទាប់ពីមានស្ត្រីម្នាក់ បានចាក់សាំង ដុតសម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ ។

ប្រជាពលរដ្ឋរស់នៅភូមិកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហែម សាវី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឃុំកើតហេតុ ខាងលើ ត្រូវបានអ្នកភូមិបញ្ជូនទៅមន្ទីរពេទ្យ ជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាលដើម្បីសង្រ្គោះភ្លាមៗ ។

ពុំមានសាក្សីណាបញ្ជាក់ឲ្យដឹងថា ជនររងគ្រោះប៉ុនប៉ងធ្វើអត្តឃាតនេះដោយសារមូលហេតុអ្វីនោះទេ។មុនពេលកើតហេតុគេឃើញ ស្រ្តីរងគ្រោះ បានផឹកស្រាថ្នាំ អស់កន្លះលីត្រ តែម្នាក់ឯង រួចស្រវឹងអង្គុយនិយាយឡូឡាមិនដឹងស្អីជាស្អីនោះឡើយ។ ក្រោយមកស្រាប់តែ យកដបសាំង ដែលខ្លួនលក់នោះ មកចាក់ស្រោច លើខ្លួនហើយក៏យក ដែកកេះ មកកេះ ដុតខ្លួនតែម្តង។ ពេលឃើញដូច្នេះអ្នកជិតខាងស្រឡាំងកាំង រួចនាំគ្នាជួយយកទឹក មកចាក់ពន្លត់លើខ្លួនប្រាណ រួចបញ្ជូនមកកាន់មន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ហើយមកដល់ពេលនេះគ្រូពេទ្យកំពុងសង្រ្គោះនៅឡើយ ៕ ប្រាថ្នា


ចែករំលែក៖