ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់លួងលោមក្មេងស្រីអាយុ១៦ឆ្នាំដេកផ្ទះសំណាក់រំលោភជាច្រើនដង ចុងក្រោយជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានឪពុកម្តាយក្មេងស្រីរងគ្រោះ ប្តឹងសមត្ថកិច្ចឃាត់ខ្លួន ដោយចោទប្រកាន់លួមលោមកូនរបស់គាត់ទៅរំលោទជាច្រើនដង តែលើកចុងក្រោយទើបបែកការណ៍។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃសុក្រ ២រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ មកម្ល៉េះ នៅក្នុងផ្ទះសំណាក់យីហោ《លីនណាអង្គរ》 ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

បុរសជាប់ចោទខាងលើនោះឈ្មោះអឿន រតនា អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ និងមានស្រុកកំណើតនៅភូមិក្រូច ឃុំអង្គរាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ៣។

នគរបាលបានឲ្យដឹងថា បុរសនេះមានប្រពន្ធដែលទើបសម្រាលកូនបានកន្លះខែប៉ុណ្ណោះ ហើយត្រូវបានឪពុកម្ដាយរបស់ក្មេងស្រីខាងលើប្ដឹងចោទប្រកាន់ថា បានលួងលោមកូនស្រីរបស់គាត់ទៅរំលោភនៅក្នុងផ្ទះសំណាក់ខាងលើ។ មិនតែប៉ុណ្ណោះបានទាមទារសំណងព្រហ្មចារីយ៍ចំនួន៧ពាន់ដុល្លារថែមទៀតផង ដើម្បីបញ្ចប់រឿងត្រឹមនោះ។ ប៉ុន្តែជនសង្ស័យគ្មានលទ្ធភាពឡើយដោយសុំសងត្រឹមតែ៣រយដុល្លារតែប៉ុណ្ណោះទើបមិនត្រូវគ្នា។

ជនសង្ស័យបាននិយាយថា ខ្លួនមិនបានលួងលោមនាងទេ គឺខ្លួន និងនាងបានស្រឡាញ់គ្នា ហើយធ្លាប់បានចូលដេករួមរ័ក្សគ្នានៅផ្ទះសំណាក់ច្រើនដងមកហើយ។ មិនរែប៉ុណ្ណោះគ្រាន់តែនៅក្នុងផ្ទះសំណាក់លីនណាអង្គរចំនួន៣លើករួចមកហើយ និងក្នុង១លើកៗបានសម្រេច២ដង ហើយមិនដែលបង្ខិតបង្ខំឡើយ ក្រៅពីផ្ទះសំណាក់ខាងលើ ក៏បានចូលដេកនៅក្នុងផ្ទះសំណាក់មួយផ្សេងៗទៀតផងដែរ ផ្ទុយទៅវិញបែរជានាងប្រាប់ឪពុកម្ដាយថា ខ្លួន(ជនសង្ស័យ)បង្ខំ និងលួងលោមបែបនេះទៅវិញ ៕ សុខាសែនជ័យ


ចែករំលែក៖