ខេត្តកំពង់ចាម ៖ កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿង ញៀន សហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ នឹងកំលាំងប៉ុស្តិថ្នល់ដំបង បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធនឹងករណីចែកចាយថ្នាំញៀន ។
ការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃ អង្គារ ៦រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិឈេីទាល ឃំុផ្តៅជំុ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ។
លោកបានអោយដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបករណីចែកចាយថ្នាំញៀនខាងលើ កម្លាំងឃាត់ខ្លួនជនសង្ស័យបាន៥នាក់រួមមាន ៖
១-ឈ្មោះ រី មាស ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ នៅភូមិង៉ូង ឃំុសូទិព្វ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។
២-ឈ្មោះ ជា ឧត្តម ភេទប្រុស អាយុ២៨ឆ្នាំ
៣-ឈ្មោះ មេីុ ម៉ាក ភេទប្រុស អាយុ១៨ឆ្នាំ
៤-ឈ្មោះ ឡាន សុខឡាត់ ភេទប្រុស អាយុ១៩ឆ្នាំ (សិស្ស) ពួកគេទាំងនេះ នៅភូមិវាល ឃំុខ្នុរដំបង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។
៥-ឈ្មោះ ឌន ឌុន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិផ្តៅជំុលិច ឃំុផ្តៅជំុ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។
ក្រោយការឃាត់ខ្លួន កម្លាំងចាប់យកវត្ថុតាងរួមមាន៖ ថ្នាំញៀន៤៦ កញ្ចប់តូច ទូរស័ព្ទដៃ០៣គ្រឿង និងម៉ូត០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងសមត្ថកិច្ចបាន រៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ ដើម្បីចាត់ការ តាមនីតិវិធី ៕ វណ្ណៈ