ភ្នំពេញ៖ បុរសជនជាតិអាមេរិកម្នាក់គាំងបេះដូងស្លាប់ បន្ទាប់ពីប្រើគ្រឿងញៀនហួសកម្រិតក្នុងសណ្ឋាគារយីហោNEW YORK និងបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវកំពុងស្នាក់នៅនិងសមត្ថកិច្ចមូលដ្ឋានចុះទៅត្រួតពិនិត្យមើលភ្លាមៗ កាលពីវេលាម៉ោង៧យប់ ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចសណ្ឋាគារយីហោNEW YORK ទីតាំងលេខ២៥៦ ក្នុងបន្ទប់លេខ៥០៦ ជាន់ទី៥ ភូមិ១០ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
សពឈ្មោះ WILLIAM RICHARD DAVIS JR ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរទេសចរាចរណ៍ កាន់លិខិតឆ្លងដែនលេខ៤៥០៥១៨៩៦២ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។ និងមិត្តស្រីឈ្មោះ HE YUEXIAO ជាជនជាតិចិន អាយុ២៣ឆ្នាំ ។
យោងតាមការឆ្លើយបំភ្លឺពីមិត្តស្រីជនរងគ្រោះឈ្មោះ HE YUEXIAO ជាជនជាតិចិន អាយុ២៣ឆ្នាំ មុនពេលកើតហេតុខ្លួននិងជនរងគ្រោះ(សព)បានមកពីប្រទេសចិន នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះវេលាម៉ោង៩ព្រឹក ហើយពួកគេបានមកជួលសណ្ឋាគារខាងលើស្នាក់នៅ ។លុះដល់វេលាម៉ោង៧យប់ (ម៉ោងកើតហេតុ) ស្រាប់តែមិត្តប្រុសរបស់ខ្លួនមានអាការៈមិនស្រួលក្នុងខ្លួនដោយដេកស្រមុកខ្លាំងៗ បន្ទាប់មកក៏បាត់ស្រមុកភ្លាមនោះខ្លួនក៏បានអង្រួនជនរងគ្រោះ តែគាត់មិនដឹងខ្លួន នាងក៏រត់ទៅប្រាប់អ្នករៀបចំបន្ទប់អំពីអាការៈមិត្តប្រុសរបស់ខ្លួ ។ បន្ទាប់ពីមានហេតុការណ៍នេះម្ចាស់សណ្ឋាគារបានទូរស័ព្ទហៅរថយន្តសាមុយរបស់មន្ទីរពេទ្យកាលម៉ែតដើម្បីសង្គ្រោះ តែពេលក្រុមគ្រូពេទ្យមកដល់សណ្ឋាគារបានប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ និងលោកឧកញ៉ា នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសលវិច័យសាលាដំបូងរាជធានីភ្នំពេញ ជនរងគ្រោះស្លាប់ ដោយសារគាំងបេះដូង( អាចបណ្ដាលមកពីប្រើប្រាស់សារធាតុញៀនប្រភេទម៉កហ្វីន ) រួចដឹកសាកសពទៅតម្កល់ទុកនៅ វត្តទឹកថ្លា ៕ ស តារា