ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរដាក់ឱសាននុវាទរយៈពេល៧ថ្ងៃដល់អាជីវករឲ្យបញ្ឈប់ការធ្វើអាជីវកម្មលើចិញ្ចើមផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តរតនគិរី៖ អាជីវករដែលធ្វើអាជីវកម្មលើចិញ្ចើមផ្លូវសាធារណៈ ត្រូលោក អ៊ុន ស៊ីដេត អភិបាលរងក្រុងបានលុង បានទុកឱកាសរយៈពេល ៧ថ្ងៃឲ្យបញ្ឈប់ការធ្វើអាជីវកម្មបន្ត ។ អាជីវករ ត្រូវអាជ្ញាធរបានណែនាំ និងជូនដំណឹងជាច្រើនលើក ច្រើនសារដល់ម្ចាស់អាជីវកម្ម។

ការដាក់ឱសាននុវាទរយៈពេល៧ថ្ងៃ ដល់ម្ចាស់អាជីវកម្មរគឺបានធ្វើឡើងនៅព្រឹក ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ លើចំណុចចិញ្ចើមផ្លូវលេខ២៧ ស្ថិតក្នុងភូមជ័យជំនះ សង្កាត់ឡាបានសៀក ច្រកចូលផ្សារបានលុង ។

លោម អ៊ុន ស៊ីដេត បានឲ្យដឹងថា អាជ្ញាធរក្រុងបានឲ្យម្ចាស់អាជីវកម្មទាំងនោះធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់សម្ភារ មុខទំនិញផ្សេងៗលើចិញ្ចើមផ្លូវសាធារណៈ ចាប់ពីពេលនេះតទៅ និងត្រូវរុះរើសំណង់ ឬសំយ៉ាប ដែលបានតចេញ ចូលដល់ចំណីផ្លូវ។ ត្រូវកាត់តម្រឹមតាមការកំណត់របស់អាជ្ញាធរឲ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ ជាកំណត់ ។ បើក្នុងករណីម្ចាស់អាជីវកម្មមិនព្រមអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរទេ នោះនឹងត្រូវទទួលនូវការផាកពិន័យអន្តរកាល និងទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌទៅតាមច្បាប់។

ព្រមទាំងប្រគល់ជូនអាជ្ញាធរចុះរុះរើ និងកាត់ចេញ ដោយគ្មានលក្ខខណ្ឌ ឬប្រកែកតវ៉ា និងប្តឹងផ្តល់ឲ្យសងសំណងអ្វីទាំងអស់ ។ ឯថ្លៃពលកម្មរុះរើលើកដាក់ដឹកជញ្ជូនជាបន្ទុករបស់ម្ចាស់អាជីវកម្ម ៕ ជីវន្ត


ចែករំលែក៖