ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាក់សុីចំនួន១០គ្រឿងទៀតហើយត្រូ​វអភិបាលខណ្ឌសែនសុខដោះលែងឲ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីឃាត់ទុករយះពេល៣ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ត តាក់ស៊ី ចំនួន១០គ្រឿងទៀតហើយ ដែលលោក ម៉ូវ​ ម៉ានិត អភិិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ធ្វើការណែនាំដល់ម្ចាស់កុំឲ្យឈប់ចាប់ម៉ូយបន្តទៀតហើយក៍ប្រគល់រថយន្តឲ្យយកទៅប្រកបអាជីវកម្មវិញបន្ទាប់ពីឃាត់ទុករយះពេល៣ថ្ងៃនៅក្នុងបរិវេណ សាលាខណ្ឌសែនសុខ ដោយសារតែពួកគាត់ឈប់ចតចាប់ម៉ូយរញ៉េរញ៉ាយនៅលើមហាវិថី សហព័ន្ធរ៉ុស្ស៊ី បង្កភាពបាត់បង់សណ្តាប់ធ្នាប់ សាធារណះ ។

ការបរគល់រថយន្តតាក់សុីនេះធ្វើនៅថ្ងៃសុក្រ ៩ រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅក្នុងសាលប្រជុំសាលាខណ្ឌសែនសុខតែម្តង។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ប្រាប់អោយដឹងថា រយះពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃពុធ ទី៧ ដល់ថ្ងៃសុក្រ ទី៩ ខែកុម្ភះ ឆ្នាំ២០១៨ អាជ្ញាធរខណ្ឌសែនសុខ បានចាប់ឃាត់រថយន្ត តាក់ស៊ី ចំនួន ១០គ្រឿងបន្ថែមទៀត ដែល ឈប់ចតចាប់ម៉ូយរញ៉េរញ៉ាយ ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយសាធារណះ នៅលើមហាវិថី សហព័ន្ធរ៉ុស្ស៊ី នៃមូលដ្ឋានខណ្ឌសែនសុខ ។

មន្រ្តីសាលាខណ្ឌសែនសុខប្រាប់ បន្តទៀតថា ការចាប់ឃាត់រថយន្តតាក់ស៊ី ដែលបង្កភាព អនាធិបតេយ្យ បណ្តាលអោយមានការកកស្ទះចរាចរណ៌ និងបាត់សណ្តាប់ធ្នាប់ របៀបរៀបរយនៅលើមហាវិថីសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន១០គ្រឿងនេះ គឺដោយ អនុវត្តតាមសេចក្តីណែនាំពីសំណាក់លោក ម៉ូវ ម៉ានិត អភិបាល នៃគណះអភិបាលខណ្ឌសែនសុខ នៅក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ កាលពីពេលកន្លងទៅថ្មីៗនេះ ។

រថយន្តទាំងអស់ ត្រូវបាននាំយកទៅរក្សា ទុកនៅក្នុងបរិវេណសាលាខណ្ឌសែនសុខ និងធ្វើកំណត់ហេតុណែនាំ ដល់ម្ចាស់រថយន្ត ឬ អ្នកបើកបរ អោយបញ្ឈប់ការឈប់ចាប់ភ្ញៀវនៅលើមហាវិថីសហព័ន្ធរុស្សុី ដែលជាមហាវិថីដ៍សំខាន់ សម្រាប់គណៈប្រតិភូជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ ។ ដោយឡែករថយន្តទាំង ១០គ្រឿងនេះ ត្រូវបានឃាត់ទុករយះពេល ៣ថ្ងៃ ទើបធ្វើកិច្ចសន្យា អប់រំ រួចអនុញ្ញាតិអោយត្រឡប់ ទៅវិញ ដោយមិនមានការបង់ផាក ពិន័យអ្វីនោះឡើយ ។ ប៉ុន្តែការ ឃាត់ទុកយះពេល ៣ថ្ងៃ នេះ ហើយអនុញ្ញាតអោយត្រឡប់ទៅវិញនោះ គឺចំពោះតែរថយន្តតាក់ស៊ីណា ដែលមិនដែលមានកិច្ចសន្យាប៉ុណ្ណោះ ដោយឡែកសម្រាប់រថយន្តតាក់ស៊ីណា ដែលធ្លាប់មានកិច្ចសន្យា ត្រូវអនុវត្តន៍តាមវិធានការរដ្ឋបាលបន្តទៀត ដោយឃាត់ទុករថយន្តនៅសាលាខណ្ឌដដែល ។

ជាមួយគ្នានេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នករត់តាក់សុីទាំងអស់ សូមចូលបេនអោយបានត្រឹមត្រូវ ចៀសវាងការ ឈប់ការចាប់ដាក់ម៉ូយតាមមហាវិថីនានា ដែលអាជ្ញាធរបាន ហាមឃាត់ ជាពិសេសនៅលើមហា សហព័ន្ធរុស្សុីនេះផ្ទាល់តែម្តង ដោយសារតែមហាវិថីមួយនេះ គឺមាន គណៈប្រតិភូជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃ ៕ តុង សីហា


ចែករំលែក៖