យោងតាមប្រភពពីសមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រាប់អ្នកកាសែតនគរវត្តប្រចាំខេត្តស្វាយរៀងឲ្យដឹងថា ក្រោយពីមានសេចក្ដីរាយការណ៍ពីម្ចាស់ផ្ទះជួលឈ្មោះ ហេង សាវី ភេទប្រុស អាយុ៦៥ឆ្នាំ ថាមានករណីចងកសម្លាប់ខ្លួន ទើបសមត្ថកិច្ចនគរបាលក្រុងនគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាលជំនាញ និងគ្រូពេទ្យបានមកដល់កន្លែងកើតហេតុ និងនាំគ្នាពិនិត្យសាកសពឃើញថា បុរសខាងលើបានយកក្រមាមកចងកនៅធ្នឹមឈើរក្នុងផ្ទះពិតប្រាកដមែន ដោយមិនមានស្នាកស្នាមថា ជារឿងឃាតកម្មអ្វីនោះទេ ទើបប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។
តាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើ មុនកើតហេតុ គឺមានមុខស្រពប់ស្រពោនមិនសូវនិយាយស្ដីដូចសព្វដង ដោយធ្លាប់ប្រាប់ថា ខ្លួនមានបញ្ហាជាមួយក្រុមគ្រួសារដោះស្រាយមិនចេញ ប៉ុន្តែមិនដឹងថា មានរឿងអ្វីនោះទេ បានជាដាច់ចិត្តចងកសម្លាប់ខ្លួនបែបនេះសោះ ៕ យឹម សុថាន