ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកបរម៉ូតូកង់៣ក្នុងសភាពស្រវឹងស្រាដល់ផ្លូវកោងរេចង្អូតក្រឡាប់របួសធ្ងន់ម្នាក់និងស្រាល៣នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់បើកបរម៉ូតូកង់៣​ដឹកកូនប្រុស ស្រី បានរងរបួសធ្ងន់ឪពុកសន្លប់ រីឯកូនប្រុស ស្រី៣នាក់រងរបួសស្រាល
ខណៈ​ដែលបុរសម្នាក់ជាឪពុកក្មេងៗ​នោះបានផឹកស្រវឹងក្នុងកម្មវិធីផ្ទះបងប្អូននៅក្រុងប៉ៃលិន មកដល់ផ្លូវជាតិលេខ៥៧ ចំណុចផ្លូវកោង បើកបរម៉ូតូលឿន រេចង្កូតក៏ក្រឡាប់ផ្ងារកង់ម៉ូតូបណ្ដាញឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកចូលពេទ្យបង្អែកខេត្តប៉ៃលិនតែម្ដង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២០និង១២នាទី ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិនដោយសារជិះម៉ូតូកង់បី ក្រឡាប់ខ្លួនឯង)-(បណ្តាលអោយរងរបួស ) ។​

ជនរងគ្រោះទាំង៤នាក់ ម្នាក់ជាអ្នកបើកបរ ឈ្មោះ សៅ និល ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ កសិករ ​របួសធ្ងន់, ទី២ ឈ្មោះ ពេជ្រ សៀង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកសិករត្រូវជាប្រពន្ធ របួសស្រាល, ទី៣ ឈ្មោះសៅ ម៉ាណាល ភេទប្រុស អាយុ
៨ឆ្នាំ ត្រូវជាកូន របួសស្រាល ទី៤ ឈ្មោះ សៅ ម៉ានុត ភេទប្រុស អាយុ៥ឆ្នាំជាកូន របួសស្រាល ជនរងគ្រោះទាំងអស់រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។

បើតាមមន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ៃលិន បានសួរស្ត្រីរងគ្រោះឱ្យដឹងថា នៅមុនកើតហេតុ រូបគាត់ និងប្ដី កូន២នាក់ បានមកពីកម្មវិធីផ្ទះបងប្អូននៅក្រុងប៉ៃលិន រួចក៏ត្រឡប់មកផ្ទះវិញ ពេលចេញពីផ្ទះបងប្អូន ប្ដីបានផឹកស្រាស្រវឹងស្រឿងៗ ពេលបើក មកដល់ពាក់
កណ្ដាលផ្លូវ ដល់ផ្លូវកោង ក៏រេចង្កូតក្រឡាប់រងរបួសតែម្ដង គឺបើកបរក្នុងទិសដៅពីលិចទៅកើត ដល់ផ្លូវកោង រេចង្កូតក៏ក្រឡាប់ ។

ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងប៉ៃលិនបានចុះមកវាស់វែង រីឯម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនបងប្អូនសាច់ញាតិរបស់ជនរងគ្រោះយកទៅជួសជុល ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕ ស សារ៉េត


ចែករំលែក៖