ព័ត៌មានទាន់ហេតុការណ៍៖

ញាក់សាច់៖ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទ៦០មីល្លីម៉ែត្រ១៤១គ្រាប់នៅក្នុងអនុវិទ្យាល័យ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីនាញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(អង្កការហេឡូត្រាស) សសហការជាមួយនគរបាលជំនាញនៃអធិការនគរបាលស្រុកកណ្ដៀង ចុះប្រមូលកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់នៅសម័យកាលសង្រ្គៀមដ៍រាំុរ៉ៃនៃប្រទេសកម្ពុជា ប្រភេទ ៦០មីលីម៉ែត្រចំនួន ១៤១គ្រាប់នៅក្នុងបរិវេណសាលាអនុវិទ្យាល័យក្ងាន។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃសៅរ៍,អាទិត្យ ១០.១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១០,១១ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងបរិវេណសាលាអនុវិទ្យាល័យក្ងាន ស្ថិតក្នុងភូមិឈើទាល ឃុំផ្លូវលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោក អនុសេនីយ៍ឯក ប៊ុទ អាន នាយផ្នែកសណ្ដាប់ធ្នាប់ គ្រោះអគ្គីភ័យ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានឲ្យដឹងថា លទ្ធផល៖ ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងធ្វើការរុករក និងប្រមូលបានកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះចំនួន ១៤១គ្រាប់ ជាបន្តបន្ទាប់ត្រឹមតែរយៈពេល ២ថ្ងៃដូចបានរាបរប់ខាងលើប៉ុណ្ណោះ ហើយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលប្រមូលបាន ជាប្រភេទគ្រាប់ ៦០មីលីម៉ែត្រផល្លិតនៅប្រភេទអាមេរិចកាំង។

លោក អនុសេនីយ៍ឯកបន្តថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់នៅសម័យកាលសង្រ្គៀមដ៍រាំុរ៉ៃនៅកម្ពុជានេះ ហើយកាកសំណល់ប្រទះឃើញឡើងនៅគ្រាដែលលោក គ្រូរបង្រៀនយកក្រាកទ័រមកឈូកដីក្នុងគោលបំណងដាំបន្លែរ ខណៈនោះស្រាប់តែប៉ះចំគ្រាប់ក៍អណ្ដែតចេញយកលើដីប៉ុន្តែពុំបណ្ដាលឲ្យនោះឡើយ ហើយក៍បានរាយការណ៍មកប្រាប់អាជ្ញាមានសមត្តកិច្ច ទើបផ្នែកជំនាញរបស់លោកទំនាក់ទំនងទៅអង្កការ(ហេឡូត្រាស) សហការចុះមកប្រមូលបានជាបន្តបន្តាប់បែបនេះតែម្តង។

លោក ប៊ុទ អាន បន្តទៀតថា វត្ថុតាងជាកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងអស់ មន្រ្តីជំនាញអង្កការ(ហេឡូត្រាស់) បានយកទៅកម្ទេចចោលនៅខាងលិចកន្លែងប្រមូលបានចម្ងាយប្រមាណជាង ១,០០០ម៉ែត្រ ដោយឡែក៖ នៅសល់ចំនួន ៥២គ្រាប់ដែលធ្វើការពុំទាន់បានផ្ញើរនៅជំនាញនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀងនៅឡើយ៕ ប៉ឹម ពិន


ចែករំលែក៖