ព័ត៌មានទាន់ហេតុការណ៍៖

អធិការដ្ឋាននគបាលចរាចរណ៍ ផ្លូវគោអន្លង់វែងសហការនឹងកងកម្លាំងកងរាជអាវុធហត្ថស្រុកឃាត់រថយន្ដធុនយក្ស៥គ្រឿង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ក្រោយពីប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសឲ្យមានចំណាត់ការទៅលើរថយន្ដកាត់តកែឆ្នៃខុសបច្ចេកទេសចាប់ពី 0ម៉ោង យប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះមក នៅថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក បានឃាត់រថយន្តធុនធ្ងន់ ចំនួន៥គ្រឿងនៅលើកំណាត់ផ្លូវជាតិលេខ៦៧ ចំណុចភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីឃាត់រថយន្តទុករួចក៏បានប្រគល់ឲ្យខាងបច្ចេកទេសពីមន្ទីរសាធារណការខេត្ត ចាត់ការតាមជំនាញ។

សមត្ថកិច្ចអះអាងថា រថយន្ដដែលឃាត់ទុករួមមាន៖

១ ⁃រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ កំពង់ចាម 3A – 4444 កន្ទុយ ពាក់ស្លាកលេខ កំពង់ចាម 4A- 0135

២⁃រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាក់លេខ (គ្មាន) កន្ទុយ ពាក់ស្លាកលេខ ព្រះសីហនុ 4A-2811

៣⁃រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សរ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0331 កន្ទុយ គ្មានស្លាក់លេខ

៤ ⁃រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ បៃតងចាស់ ពាក់ស្លាក់លេខ កំពង់ចាម 3A-2604 កន្ទុយ គ្មានស្លាកលេខ

៥ ⁃រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ខៀវចាស់ ពាក់ស្លាក់លេខ ភ្នំពេញ 3D- 2519 កន្ទុយ ពាក់ស្លាកលេខ កំពង់ចាម 4A-0051 ។

លោក សាំង ប៊ុនថេន ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យបានឲ្យដឹងថា ក្នុងចំណោម រថយន្ដប្រាំគ្រឿង ដែលបានឃាត់ទុក មានតែមួយគ្រឿងទេ ដែលខុសបច្ចេក និងកំពុងកាត់ចេញ ។ លោកបន្ដថា ទោះជាលើសតែពីតឹកក៏ត្រូវតែកាត់ចេញដែរ ៕ ប៉ែន នួន


ចែករំលែក៖