ខេត្តក្រចេះ៖ គណបញ្ជាការឯកភាពស្រុកចិត្របុរី ដឹកនាំកម្លាំងអាវុធហត្ថជាច្រេីននាក់ ចុះបង្រ្គាបទីតាំងសង្វៀនជល់មាន់មមួយកន្លែងត្រូបានក្រុម គណបញ្ជាការឯកភាពស្រុកចិត្របុរីដឹកនាំកម្លាំងអាវុធហត្ថជាច្រេីននាក់ ចុះបង្រ្គាបនៅវេលាម៉ោង២រសៀលថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំនុចភូមិ តាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក អុឺម ចិត្រា មេបញ្ជាការកម្លាំងកងរាជអាវុធហត្ថ ស្រុកចិត្របុរីបានឲ្យដឹងថា ប្រតិបត្តិការបង្រ្គាបទីតាំងសង្វៀនជល់មាន់មួយកន្លែងនេះ ដឹកនាំដោយ លោក អ៊ួង សម្បិត្ត អភិបាលរងស្រុកចិត្របូរី សម្របសម្រួលដោយលោក កែវសុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត។
កម្លាំងអាវុធហត្ថជាច្រើននាក់បានចុះទៅបង្ក្រាបតែការបង្រ្គាបនេះមិនបានឃាត់ខ្លួនអ្នកលេងល្បែងភ្នាល់មាន់ជល់នោះទេ គ្រាន់តែកម្លាំងអាវុធហត្ថទៅដល់ទីតាំងនោះភ្លាម ពួកគេរត់បាត់អស់ទៅហើយរិបអូសបានតែវត្ថុតាងមួយចំនួនរួមមាន: មាន់ជល់់ចំនួន១០ក្បាល អង្រុតដែកសំរាប់ក្រុងមាន់ចំនួន៩ កន្រ្ទកដាក់មានចំនួន១០ និងវត្ថុសម្រាបបញ្ជល់មាន់មួយចំនួន និងរុះរេីសង្វៀងបញ្ជល់មាន់នោះចោលទាំងអស់ ។
លោក អ៊ួង សម្បិត្ត អភិបាលរងស្រុកចិត្របុរីបញ្ជាក់ទៀតថា ក្រោយពីលោកបានទទួលដំណឹងពីប្រជាពលរដ្ឋប្រាប់ថា មានទីតាំងជល់មាន់នោះភ្លាម លោកបានសុំគោលការណ៍ពីលោក ហង្ស ចាន់ឌី អភិបាលស្រុក ហេីយលោកបានដឹកនាំកម្លាំងចុះបង្រ្គាបតែម្ដង ។
លោកបន្ដទៀតថា វត្ថុតាងទាំងអស់យកទៅរក្សាទុកនៅសាលាស្រុកចិត្របុរីហេីយលោកបញ្ជាឲ្យមេភូមិសួរនាំអត្តសញ្ញាណម្ចាស់ផ្ទះដេីម្បីរកអ្នកនៅពីក្រោយខ្នងនៃការបេីកសង្វៀននេះ និងកសាងសុំរឿងទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕ ជីវន្ត