ព័ត៌មានទាន់ហេតុការណ៍៖

ចោឆក់ខ្សែក២នាក់ ត្រូវអភិបាលខេត្តតាកែវបើកឡានដេញចាប់បាន

ចែករំលែក៖

ខេត្តតាកែវ៖ ចោរឆក់អស់លក្ខណ៍២នាក់ ធ្វើសកម្មភាពឆក់តាមដងផ្លូវ នៅមុខរថយន្តរបស់ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក៏ត្រូវបានលោកជិះរថយន្តដេញចាប់ និងបានទាក់ទងទៅសមត្ថកិច្ច សហការជាមួយបងប្អូនប្រជាពលរដ្ឋ តាមចាប់បាន ខណៈដែល លោក កំពុងធ្វើដំណើរចុះទៅមូលដ្ឋាន ស្រុកអង្គរបូរី ។

ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង០៨៖០៥នាទី នៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។

ជនសង្ស័យ២នាក់ ១/.ឈ្មោះ សោ សេរី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ និង២/ ឈ្មោះ សៅ គឹមឡេង ភេទ ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា បានជិះម៉ូតូធ្វើសកម្មភាពឆក់ខ្សែក (ខ្សែកមាសទម្ងន់០១ដំឡឹង) ទៅលើជនរងគ្រោះឈ្មោះ ពុធ តាមឿន ភេទស្រី ៦២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ខណៈកំពុងដើរក្បែរផ្លូវថ្នល់ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចកំពុងសាកសួរដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ភ្នំដា


ចែករំលែក៖