ព័ត៌មានទាន់ហេតុការណ៍៖

ឆេះឃ្លាំងផលិតក្រដាសបង្កការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់

ចែករំលែក៖

ភ្នំពេញ៖ ករណីអគ្គិភ័យមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងវេលាថ្ងៃត្រង់តែម្តងដែលស្ថិតនៅចំណុចទីតាំងឃ្លាំងផលិតក្រដាស ។

សេចក្តីរាយការណ៍បញ្ជាក់ថា គេនៅមិនទាន់ដឹងមូលហេតុអគ្គិភ័យកើតឡើងនៅឃ្លាំងស្រុកក្រដាសក្នុងភូមិព្រៃល្ងរ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះនៅឡើយទេ ខណៈដែលសមត្ថកិច្ចបាននិងកំពុងបញ្ចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ៕ សុខាសែនជ័យ


ចែករំលែក៖