ភ្នំពេញ៖ ក្រោយពីដឹងពីវិសាលភាពឧស្សសាហកម្មហាឡាល់ ក្រុមហ៊ុនសហគ្រាស អ្នកផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងអន្តរជាតិកំពុងប្រជែងគ្នា ក្នុងការចង់បានស្លាកសញ្ញាហាឡាលកម្ពុជា ក្នុងយុទ្ឋសាស្រ្តកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលនូវផលវិជ្ជមាន និងលំហូរចូលនៃ វិនិយោគទុនគ្រប់ធុន ក្នុងទឹកដីកម្ពុជា ក្នុងនោះឧស្សាហកម្មហាឡាល់ ដែលជាឧស្សាហកម្មចម្បងបំផុត លើទីផ្សារសាសាកលលោក ដែលមានទំហំទឹកប្រាក់ជា ៣,២លានដុល្លារ បាននិងកំពុងធ្វើអោយកម្ពុជា បោះ ជំហានបណ្តើរ ដើម្បីប្រកួតប្រជែងឧស្សាហកម្មបែបថ្មី សម្រាប់កម្ពុជា កឺជាឧស្សាហកម្មហាឡាល់ ដែលអនុវត្តចង្វាក់ផលិតកម្មគ្រប់ដំណាក់កាលអនុឡោមតាមក្បួន សាសនាឥស្លាម ។
ជាក់ស្តែង អ្នកជំនួញ សហគ្រិន ទីផ្សារហាឡាល់ កម្ពុជា តំណាងក្រុមហ៊ុនប្រមាណ៩ សហគ្រាស កាលពី រសៀលថ្ងៃចន្ឌ ១២រោច ខែមាឃ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានរៀបចំទទួលផ្ដល់បទបង្ហាញ និងគោលបំណង ពីការវិនិយោគ របស់ឧស្សាហកម្ម ហាឡាល់កម្ពុជា ដើម្បីស្វែងយល់ពីគោលការណ៍រួមរបស់ហាឡាល់ ក៏ដូចជាដំណើរការកកើតឡើងនៃហាឡាលកម្ពុជា ក្រោមការជ្រោមជ្រែង និងអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិ បាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជា សេនាធិការ រួមទាំងក្រសួងពាក់ព័ន្ឋជាច្រើន និងមានគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ជាក្រុមឯកទេសអនុវត្តជាក់ស្តែង។
សិក្ខាសាលាវគ្គដំបូងនេះ ត្រូវបានធ្វើឡើង ដោយមានការអញ្ជើញជាអធិបតី ពីសំណាក់ លោក សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងតំណាងលោក អូស្មាន ហាស្សាន់ និងជាប្រធានក្រុមឯកទេសផលិតផលហាឡាលកម្ពុជា រួមទាំងមានវត្តមាន សាស្រ្តាចារ្យ បណ្ឌិត ផ្នែកច្បាប់សាសនាឥស្លាមជាច្រើនរូប ដែលបញ្ចប់ការសិក្សានៅក្រៅប្រទេស ។
លោក លាង ឡេង អគ្គនាយកសហគ្រាសលាងឡេង ដែលផលិតផ្គត់ផ្គង់ ,ទឹកស៊ីអីវ ,ទឹកត្រី,ទឹកម្ទេស ,ទឹកខ្មេះដ៏ធំមួយនៅកម្ពុជា បានបញ្ជាក់ថា៖ កម្ពុជា មានឧស្សាហកម្ម ស្ដង់ដារហាឡាល់ គឺជាចំនុចពិសេស ចាំបាច់បំផុតដល់សហគ្រាសរបស់លោក ក្នុងនាមជាអ្នកផលិតផ្គត់ផ្គង់ផ្នែកគ្រឿងទេស ដែលជាអាហារចាំបាច់ដល់អតិថិជនទាំងមិន មែនមុស្លិម និងមុស្លិម ប្រាថ្នាចង់បានយូរណាស់មកហើយ។
លោកបន្ដថា៖ ឧស្សាហកម្ម ហាឡាល់ មានលក្ខណៈ ពិសេស ហើយអាចចាត់ទុកថាផ្លែក បន្តិចសម្រាប់រូបលោក ប៉ុន្តែជាវារឿងដែលសំខាន់ ហើយសារប្រយោជន៍ដល់សុខភាពសាធារណៈជាចម្បង ហើយក៏ជាកត្តាជំរុញអោយ មានសំទុះកណើនអតិថិជនដែលប្រើប្រាស់ កាន់តែមានច្រើនឡើង ជាពិសេសវានឹងផ្តល់នូវទំនុកចិត្តទាំងអ្នកចែក ចាយបន្ត និងអ្នកប្រើប្រាស់ជាដើម។
តំណាងអោយក្រុមហ៊ុនសហគ្រាសទាំង៩ សុទ្ធតែជាក្រុមហ៊ុនល្បីៗក្នុងស្រុក លោក លាង ឡេង ក៏បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រុមឯកទេសហាឡាល់ ក្រោមការដឹកនាំ របស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
ក្នុងឱកាសនោះលោកក៏បាន ជូនពរឲ្យបេសកកម្មមួយនេះ នឹងសម្រេចបាន នូវភាពជោគជ័យ ដើម្បីបន្តអនុវត្តបាននូវកំណើនសេដ្ឋកិច្ចឧស្សាហកម្មហាឡាល់ មានការប្រកួត ប្រជែង ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។
លោក សុះ កំរ៉ី ប្រធានឯកទេសផលិតផលហាឡាល់ កម្ពុជា បានបញ្ជាក់ថា៖ហាឡាល់ ជាគោលការណ៍ចម្បងគេបង្អស់របស់អ្នកកាន់សាសនាឥស្លាម ត្រូវតែអនុវត្តទាំងក្នុអាហាររូបត្ថម្ភ ក្នុងសង្គមគ្រួសារ ប្រើប្រាស់ និងសកម្មភាពផ្សេងៗ គឺទាមទារឲ្យអនុលោមតាមក្បួនធម៌វិន័យមួយដែលហាឡាល់ ដើម្បីសុខភាព សុវត្ថិភាព និងសុខសន្តិភាព ដើរទន្ទឹមគ្នា។ លោកបន្តថា៖ បើនិយាយអនាម័យម្ហូបអាហារ គឺពុំមែនតែស្តង់ដារហាឡាល់មួយទេដែលមានអានាម័យល្អ គឺមានស្តង់ដារបញ្ជាក់គុណភាពម្ហូបអាហារ និងផលិតផល ជាច្រើលើសកលលោក ដែលសុទ្ឋតែមានគោលការណ៍អនុវត្តនូវលក្ខណ្ឌអនាម័យស្រដៀងៗគ្នា ប៉ុន្តែដោយឡែក នៅក្នុងស្តង់ដារហាឡាល់ មានលក្ខណៈពិសេសជាច្រើនផ្នែកផ្សេងទៀត ដែលស្តង់ដារផ្សេងៗ ភាគច្រើនអត់សូវកំណត់ជាលក្ខណ្ឌ ដូចជាសារធាតុឈាម សារធាតុគ្រឿងស្រាវឹង និង សារធាតុសាច់ជ្រូកជាដើម ដែលសារធាតុនេះ គឺជាចំណុចសំខាន់ ហើយស្តង់ដារហាឡាល បានតម្រង់ជាគោលដៅសំខាន់ជាងគេ និងត្រួតពនិត្យតាមលក្ខណៈវិទ្យាសាស្រ្តហាឡាលដ៏ត្រឹមត្រូវ អនុលោមតាមគោលការណ៍ឥស្លាម ដែលមិនត្រូវមានសារធាតុខាងលើសូម្បីក្នុងកម្រិតណាក្តី ហើយក៏មានសារធាតុផ្សេងជាច្រើនដែលក្នុងស្តង់ដារហាឡាលមាន ខណៈស្តង់ដារផ្សេងមិនទាន់មានគ្រប់គ្រាន់។
លោកក៏បានធ្វើការប្រកាសជាសារធារណៈ ដល់បណ្តាក្រុមហ៊ុន សហគ្រាស អ្នកផលិត និងវេចខ្ចប់ផលិតផលគ្រប់បែបយ៉ាង និង សត្តឃាតដ្ឋាន ទាំងអស់ ដែលមាន បំណង ដើម្បីពង្រីកទីផ្សារ និងការចែកចាយរបស់ខ្លួនកាន់តែមានវិសាលភាព សូមអញ្ជើញរុះរាន់មកដាក់ពាក្យស្នើសុំហាឡាល់ ដែលយើងមានលេខាធិការដ្ឋានហាឡាល់ នៅឯក្រសួងពាណិជ្ជកម្មនៅចាំទទួល និងផ្តល់ជូនពាក្យស្នើ សុំ បន្ទាប់មកបញ្ជូនមកក្រុមឯកទេស ដើម្បីចុះអនុវត្តពនិត្យជាក់ស្តែង សម្រេច ៕ សំរិត