ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលពន្សាំងបង្ក្រាបជនសង្ស័យ២នាក់និងថ្នាំញៀន៤៨ថង់តូច ១កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ ៖ ថ្នាំញៀនចំនួន៤៨កញ្ចប់តូចនិង១កញ្ចប់ធំ រួមនិងជនសង្ស័យ ដែលជាអ្នកជួញដូរយ៉ាងសកម្មត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ពន្សាំងបង្ក្រាបបាននិងធ្វើកំណត់ហេតុបញ្ជូនបន្តទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចាត់ការបន្ត ។

ហេតុការណ៍បង្ក្រាបជនសង្ស័យ ដែលជួញដូរគ្រឿងញៀនយ៉ាងសកម្មនេះ ធ្វើឡើងកាលពីវេលាម៉ោង ០១រសៀល ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ ៤២ ស្ថិតក្នុងភូមិ បឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលចាប់ឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនខាងលើនេះបាន កម្លាំងប៉ុស្តិ៍កំពុងតែចេញល្បាតក្នុងមូលដ្ឋានដើម្បីរក្សាការពារសន្តិសុខ សុវត្ថភាពជូនប្រជាពលរដ្ឋបានប្រទះឃើញជនសង្ស័យទាំង២នាក់កំពុងជិះម៉ូតូ ភ្លាមនោះក៏បានឃាត់ឆែកឆេររកឃើញមានថ្នាំញៀនលាក់ទុកក្រោមកែបម៉ូតូ ចំនួន៤៨ កញ្ចប់តូចនិង១កគ្ចប់ធំ ភ្លាមនោះកម្លាំងបានចាប់ឃាត់ខ្លួននិងដកហូតយកវត្ថុតាងយកមកប៉ុស្តិ៍ដើម្បៅសួរនាំនិងធ្វើកំណត់ហេតុ ។

ជនសង្ស័យជួញដូរថ្នាំញៀនខាងលើត្រូបានសមត្ថកិច្ចប្រាប់ឲ្យដឹងថា ឈ្មោះ ខុន ចន្ទ្រា ភេទ ប្រុស អាយុ ២៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកំរៀង សង្កាត់ កន្ទោក ខណ្ឌពោធិសែនជ័យ និងឈ្មោះ ស៊ុម បូរាណ ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ តាមុំ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សមត្ថកិច្ចបានឲ្យដឹងទៀតថា វត្ថុតាង ដែលកម្លាំងដកហូតពីជនសង្ស័យបានរួមមាន ថ្នាំញៀនប្រភេទក្រាមសថ្លា (ម៉ាទឹកកក) ចំនួន៤៨កញ្ចប់តូច និង១កគ្ចប់ធំ ម៉ូតូម៉ាកXR-250ព៌ណខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AU-3667 ចំនួន១គ្រឿងនិងទូរស័ព្ទដៃ ម៉ាក NOKIA (N ចុចពិល) ចំនួន៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យជាអ្នកជួញដូរថ្នាំញៀនទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលពន្សាំងក៏សាងសំណុំរឿងបញ្ជូនបន្តទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីសាកសួរបន្ថែមនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ធឿន ព្រែកជ័យ


ចែករំលែក៖