ខេត្តប៉ៃលិន៖ ស្ត្រីវ័យកណ្ដាលម្នាក់ត្រូវគេអះអាងថា កើតជំងឺបេះដូងរ៉ាំរ៉ៃយូរមកហើយនោះ បានដេកស្លាប់នៅខាងក្រោយផ្សារព្រំក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង ១៣ ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះក្អួតធ្លាក់ឈាមដេកស្លាប់យ៉ាងអាណោចអាធ័ម ។
នគរបាលប៉ុស្តិ៍ឃុំស្ទឹងកាច់ឱ្យដឹងថា៖ ស្ត្រីរងគ្រោះ ឈ្មោះ ប៉ាន់ សុធា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សាកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅលើវត្តព្រំគីរីមរកុដ ហៅវត្តផ្សារព្រំ ៕ ស សារ៉េត