ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី លឹមសិរីរ័ត្ន មន្រ្តីនៅសាលខេត្តព្រះសីហនុ និយាយថា លោក ឯម ភាព និង លោកឌឹម វី រួមគ្នាធ្វើបាបលោកស្រី

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បន្ទាប់ពីទទួលបានលិខិតមួយ ដែលបានចុះហត្ថលេខាដោយ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ០៥ មករា ឆ្នាំ ២០១៨ ស្តីពីកែសំរួលសមាសភាពមន្រ្តីមួយចំនួន ឲ្យទៅបំពេញការងារផ្នែកជួរមុខនៃអង្គភាពច្រកចេញចូលតែមួយ ។ការសំរេចកែសំរួល រឺផ្លាស់ប្តូរមន្រ្តីចាស់ឲ្យទៅកន្លែងថ្មីនេះធ្វើឲ្យមន្រ្តី មួយចំនួនមិនពេញចិត្ត និងបានស្រែកយំ ស្រែកតវ៉ា ដោយមិនខ្លាចអ្វីទាំងអស់ ។

ជាការជាក់ស្តែង សំរែក របស់លោកស្រី លឹម សិរីរ័ត្ន ជាមន្រ្តីបំរើការនៅការិយាល័យនៃសាលាខេត្តព្រះសីហនុ បានបន្លឺសំលេង នឹងរូបភាព តាមប្រព័ន្ធហ្វេសបុក ដោយស្រែកមិនពេញចិត្តនឹងការផ្លាស់ប្តូរនេះ ។លោកស្រីថា អ្នកដែលធ្វើបាបរាយការណ៏អាក្រក់ពីគាត់ទៅលោក អភិបាលខេត្ត គឺលោក ឌឹម វី ប្រធានការិយាល័យរបៀប និង ឯកសារ និង លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្ត។លោកស្រីថា ក្នុងតួនាទី ជាង ១១ឆ្នាំ និង រៀនបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ផងនោះ លោកស្រីនៅតែជាមន្រ្តីដដែល ខុសពីមន្រ្តីទឹមចូល គេមានតួនាទីខ្ពស់ជាងលោកស្រី ជាពិសេស លោក ឌឹម វី នេះ តែម្តង ដែលផ្ទេរពីកន្លែងផ្សេងឲ្យមកធ្វើប្រធានការិយាល័យនេះតែម្តង តាមខ្សែរយៈលោក នាយករដ្ឋបាលសាលាខេត្ត ។

លោកស្រីថា កន្លែងដែលជាការងារ របស់លោកស្រី គឺមានគេឲ្យលុយចាយ ៥០០០-១០០០០រៀល តាមការអាណិតអាសូរពីប្រជាពលរដ្ឋ ហើយលុយទាំងនេះមិនបានបែងចែក ឲ្យ លោកប្រធានការិយាល័យនោះ លើកលែងតែឯកសារណា ដែលត្រូវឆ្លងគាត់ប៉ុណ្ណោះ ។

លោកស្រីមិនអស់ចិត្ត ដោយត្រង់ថា លោកស្រីមិនមានកំហុស និង មានការស្តីបន្ទោស ការណែនាំ រហូតដល់មានលាយល័ក្ខអក្សរ ម្តងណាទេ ។អ្នកដែលស្នើសុំទៅការិយាល័យច្រកចេញចូលតែមួយ ថ្នាក់លើមិនព្រមឲ្យគេទៅ បែរជាបញ្ជូលលោក ស្រី ដែលមិនបានស្នើសុំទៅ ទៅវិញ ?

ជាចុងក្រោយលោកស្រី បានស្នើសុំ លោក យន្ត មីន មេត្តាពិនិត្យរឿងនេះផង ។យោងតាមប្រភពមួយបានបង្ហើបថា ការដែលលោក យន្ត មីន សំរេចចិត្តស៊ីញ៉េរ ដកលោកស្រី លឹម សិរីរ័ត្ន គឺមកពីមានរបាយការណ៏ សសេរអាក្រក់ពីលោក ស្រី ពិសេសថា លោកស្រីរឹងរុះ មិនស្តាប់ថ្នាក់លើ ។

អ្នកតាមដានរឿងនេះ បាននិយាយថា ការផ្លាស់ប្តូរភារកិច្ច ឲ្យលោកស្រី ទៅកន្លែងច្រកចេញចូលតែមួយ ហើយផ្នែកបេឡា ទៀតគឺជារឿងល្អ ព្រោះបើនិយាយពីឯកសារ តូចធំ ទាំងអស់ ត្រូវរត់ចូល ទៅច្រកចេញតែមួយទាំងអស់ ។ បានន័យថា អ្នកដែលមានសមត្ថភាព ក្នុងការរត់ការឯកសារ នៅតែមានហុង ស៊ុយ ដដែល ៕ ឆ្លាម សមុទ្រ


ចែករំលែក៖