ព័ត៌មានទាន់ហេតុការណ៍៖

មានលោកធំចេញមុខអន្តរាគមន៍ដោះលែងរថយន្ដវីហ្គោអត់ពន្ធ ពណ៌ត្រេអីស្លាកលេខខេមរៈភូមិន្ទដឹកឈើពេញប្រៀបរដ្ឋបាលព្រៃឈើចាប់ហើយ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ រថយន្តវីហ្គោ អត់ពន្ធពណ៌ត្រេអី ពាក់ស្លាកលេខ ខេមរះភូមិន្ទ ២•៥៤២៩ ដែល តែងតែធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសឈើយ៉ាងសកម្ម និងជាអាជីព ត្រូវបាន លោក ខន ខែម នាយសង្កាត់រដ្ឋបាលព្រៃឈើ បង្ក្រាបបាន នៅចំណុចសង្កាត់រដ្ឋបាលព្រៃឈើ កូនក្រៀល ក្រុងសំរោង ខេត្តរឧត្តរមានជយ័ កាលពីថ្ងៃទី២៧ ខែមករា ឆាំ្ន២០១៨កន្លងទៅថ្មីៗនេះ ឥឡូវត្រូវបានសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើកូនក្រៀល ដោះលែងទៅវិញសា្ងត់ៗ ដោយរលូនហើយនៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។

រថយន្ដម៉ាកវីហ្គោ អត់ពន្ធ ពណ៌ត្រេអី ស្លាកលេខ ខេមរៈភូមិន្ទ ដែលឈ្មួញឈើយកមកប្រើប្រាស់ធ្វើជាមធ្យោបាយសម្រាប់ដឹកជញ្ជូនបទល្មើសឈើ ត្រូវខាងរដ្ឋបាលព្រៃឈើបង្ក្រាបបាន នោះ ល្បីថា មានអ្នកមានអំណាចចេញមុខអន្តរាគមន៍ ឲ្យដោះលែងទៅវិញ យ៉ាងរលូន ដោយគ្មានការដាក់ទោសទណ្ឌ និងផាកវិន័យចូលរដ្ឋស្ដីពីច្បាប់ប្រើប្រាស់ និងដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាតនោះឡើយ ។

ជុំវិញការដោះលែងរថយន្ដដឹកបទល្មើសឈើខាងលើ លោក ខន ខែម នាយសង្កាត់រដ្ឋបាលព្រៃឈើកូនក្រៀល បានឲ្យដឹងថា ជាបទបញ្ជាខាងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។

លោក អ៊ឹម សាវ រឹទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ បានឲ្យដឹងថា យោងទៅលើឈើតិចតូច គឺធ្វើកិច្ចសន្យា រួចដោះលែងទៅវិញ ៕ ប៉ែន នួន


ចែករំលែក៖