ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ កំលាំងនគបាលប៉ុស្តិ៍រដ្ឋបាលអូរស្មាច់នៃអធិការដ្ឋានក្រុងសំរោង បានទទួលបពាក្យបណ្តឹងពីឪពុកជនរងគ្រោះថា មានជនសង្ស័យម្នាក់ បានប្រើហិង្សាទៅលើកូនរបស់គាត់បណ្តាលឲ្យរងរបួសធ្ងន់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាយ សិត ភេទ ប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិ អូរពក សង្កាត់កូនគ្រៀល ក្រុងសំរោង បានបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ មង្គលបុរី ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីទទួលបានបណ្តឹង លោកអនុសេនីយ៍ឯក ជ័យ វាសនា បាន ដឹកនាំកំលាំងចុះស្រាវជ្រាវនឹងកំណត់បានមុខសញ្ញាក៏ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ តែ សុផានិត ភេទ ប្រុស អាយុ ២៩ ឆ្នាំរស់នៅភូមិ រួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោក ឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងនគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះជាច្រើនកន្លែង បណ្តាលឲ្យរងរបួសពិតប្រាកដមែន។
លោក ឧត្តមសេន័យ៍ត្រី ឡឹក សុខា បានបន្តទៀតថាមូលហេតុ: ដោយខឹងនឹងជនរង គ្រោះធ្លាប់វាយទៅលើប្អូនរបស់ខ្លួន។
ជនសង្ស័យម្នាក់នេះ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ កាលពីឆ្នាំ២០១៤ពីបទហិង្សាដោយចេតនា។
បច្ចុប្បន្ន ករណីខាងលើសមត្ថកិច្ចជំនាញ កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ ប៉ែន នួន