ខេត្តកំពង់ចាម ៖ លោក វរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងបេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់ ក្នុងនោះឃាត់ជនសង្ស័យបាន៨នាក់ កាំភ្លើងមួយដើមបញ្ជូនទៅតុលាការ ។
លោកលោក វរសេនីយ៍ត្រី ជីវ សេងរស់បានឲ្យដឹងថា កិច្ចសហ ការនេះធ្វើឡើងកាលពីវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិកំពង់ត្រំុ ឃំុកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយកំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងក្រុងកំពង់ចាម ។
លោកបន្តថា ជនសង្ស័យ៤នាក់ ដែលត្រូវឃាត់ខ្លួនមុនដំបូងមាន ៖
១-ឈ្មោះ ឌឿន បូរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិកោះចាស់ ឃំុកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
២-ឈ្មោះ នូ ធារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ នៅភូមិស្គន់ ឃំុសូទិព្វ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម
៣-ឈ្មោះ ស៊ាង ឌីណា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិកោះចាស់ ឃំុកោះមិត្ត ស្រុកកំពង់សៀម
៤-ឈ្មោះ ស៊ាក មនោរម្យ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិកោះមិត្ត ឃំុកោះមិត្ត ស្រុកកំពង់សៀម
ក្រោយការឃាត់ខ្លួន កម្លាំងចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូ ១គ្រឿង ទូរស័ព្ទដៃ០៣គ្រឿង និងប្រាក់ញុះញង់២០០០០០ រៀល។
យោងតាមចម្លេីយសារភាពរបស់ឈ្មោះ ឌឿន បូរ៉ា សមត្ថកិច្ចបានបន្តបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០៤នាក់ទៀតជាបន្តបន្ទាប់
១-ឈ្មោះ ម៉ាឡៃ រតនា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិកោះចាស់ ឃំុកោះមិត្ត ស្រុកកំពង់សៀម
២-ឈ្មោះ ជួប ច័ន្ទឧត្តម ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិចុងថ្នល់១ សង្កាត់បឹងកុក ក្រុងកំពង់ចាម
៣-ឈ្មោះ ស្រស់ សីហា ភេទប្រុស អាយុ២៦ នៅភូមិចុងថ្នល់១ សង្កាត់បឹងកុក ក្រុងកំពង់ចាម (មុខសញ្ញាដោះលែងពីពន្ធនាគារ)
៤-ឈ្មោះ ផន សុទី ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិជង្ហុក ឃំុអំពិល ស្រុកកំពង់សៀម ក្នុងនោះ កម្លាំងចាប់យកវត្ថុតាងរួមមាន៖ អាវុធខ្លី០១ដេីម ម៉ាកTactical (គ្រាប់ពេញបង់) ទូរស័ព្ទដៃ០៥គ្រឿង និងរថយន្ត០១គ្រឿង(ស្លាកលេខ កំពង់ចាម 2A 2946 ដោះទុកក្នុងឡាន) ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើ សមត្ថកិច្ចបាន កសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការចាត់ការតាមច្បាប់ ៕ វណ្ណៈ