ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ជនជាតិ​ចិន​ឈ្លោះប្រកែកកាប់ចាក់គ្នារបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កាលពី​ម៉ោង​ជិត១១កន្លះ​យប់​ ថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ​បុរស​ជនជាតិ​ចិន​ម្នាក់​រងរបួស​ធ្ងន់​លើ​ដងខ្លួន​ដោយ​ស្នាម​កាំបិត​យ៉ាងតិច៣កន្លែង ​ដោយសារ​ជន​ជាតិចិន​ដូចគ្នា​កាប់​ចាក់​នឹង​កាំបិត​នៅ​ម្តុំ​សណ្ឋាគារ​វិមាន​ខ្សាច់​ស ។

ក្រោយ​កើតហេតុ​ជនរងគ្រោះ ​ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ប៉ុន្តែ​ដោយ​របួសធ្ងន់​ពេក​ខាង​ពេទ្យ​ឯកជន​មិន​ហ៊ាន​ទទួល ទើប​គេ​នាំ​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ។

ប៉ូលីស​មិនទាន់​បង្ហាញ​អត្តសញ្ញាណ​ជនរងគ្រោះ​ និង​មូលហេតុ​នៃ​ជម្លោះ​នោះ​នៅឡើយ​ទេ ។

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​អំពី​រឿងហេតុ​និង​សាវតា​អត្តសញ្ញាណ​ជនរងគ្រោះ​ និង​ភាគី​ជម្លោះ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖