ព័ត៌មានទាន់ហេតុការណ៍៖

ផឹកចំស្រាកាច បងថ្លៃនិងប្អូនថ្លៃស្រវឹងស្រាកាប់គ្នារងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ អំពើហិង្សាដោយចេតនារវាងបងថ្លៃ នឹងប្អូនថ្លៃស្រវឹងស្រាជោកជាំ ប្រើអាវុធកាប់គ្នារងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិត នៅភូមិត្រពាំងប្រលឹត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បងថ្លៃ និងប្អូនថ្លៃប្រើ(ពូថៅ) កាប់គ្នាទៅវិញទៅមករវាងឈ្មោះ សុន សែម ភេទប្រុស អាយុ ៤៨ឆ្នាំ ត្រូវជាប្អូនថ្លៃរបស់ ឈ្មោះ អែម នាវ ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ចំក្បាល និងចំលើដើមទ្រូងជិតបំពង់ក បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ដេរជាច្រើនថ្នេរ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ បណ្ដាលមកទំនាស់ពាក្យសម្តីកាប់គ្នា។ ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទាំង២ទៅមន្ទីរពេទ្យ៕ ប៊ុន រិទ្ធី


ចែករំលែក៖