ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងលក់ដូរអីវ៉ាន់មួយកន្លែងនៅខណ្ឌសែនសុខមិនចាយប្រាក់រៀលទេ (ក្រដាស់៥ម៉ឺនស៊េរីចាស់) សូមខាងធនាគារជាតិនិងមន្រ្តីពាក់ព័ន្ធជួយពិនិត្យមើលផង

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងលក់ដូរអីវ៉ាន់២៤០០រៀល យីហោ ប្លូដ្រាហ្គនហោស៍ (blur dragon house) ដែលមានលក់គ្រឿងអេឡិចត្រូនិក និងរបស់របសជាច្រើនមុខទៀត ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ១៩៨៦ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មិនទទួលយកក្រដាស់ប្រាក់ ៥ម៉ឺនរៀលអតិថិជនទេ ដោយអ្នកលក់ដូរប្រាប់ថាថៅកែមិនឲ្យយកក្រដាស់ប្រាក់៥ម៉ឺនរៀល (មិនចាយ) ពីភ្ញៀវដែលចូលមកទិញអីវ៉ាន់នៅក្នុងទីតាំងនេះទេ។

បើតាមសម្តីពីប្រជាពលរដ្ឋម្នាក់ឈ្មោះសៅ សុមាន អាយុ20ឆ្នាំ ដែលបានចូលទៅទីតាំងដែលមិនទទួលយកក្រដាស់ប្រាក់រៀលខ្មែរ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ បានឲ្យដឹងថា មុនដំបូងគាត់បានចូលទៅទីតាំងនេះដើម្បីទិញបារីមួយកញ្ចប់ នៅពេលដែលទៅគិតលុយស្រាប់តែអ្នកគិតលុយប្រាប់ថា មិនទទួលយកក្រដាស់ប្រាក់50000៛សេរីចាស់នេះទេព្រោះថៅកែមិនអោយយកទេ បើគាត់យកក្រដាស់ប្រាក់នេះត្រូវថៅកែស្ដីបន្ទោសជាមិនខាន ហើយអ្នកគិតលុយបន្តទៀតថាពេលគាត់យកក្រដាស់ប្រាក់៥ម៉ឺនរៀល ស៊េរីចាស់នេះទៅទិញកាតទូរស័ព្ទគេក៏គេមិនយកដែរ។

ប្រជាពលរដ្ឋក៏បានសំណូមពរទៅដល់មន្រ្តី និងអាជ្ញាធរពាក់ពា័ន្ធ និងជាពិសេសដល់ធនាគារជាតិដែលបានបោះពុម្ភប្រាក់រៀលមកហើយ តែបែរជាមានទីតាំងបើកអាជីវកម្មមួយនេះ និងកន្លែងប្រកបអាជីវកម្មផ្សេងទៀតមិនទទួលយកប្រាក់រៀលខ្មែរយើងទៅវិញ តើគួរមានវិធានការណ៍បែបណាទៅលើទីតាំងទាំងនេះ៕ ជ្រោយពេជ្រ


ចែករំលែក៖