ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខនសព លោក សួន ប្រិយវណ្ណ ទីប្រឹក្សាអគ្គលេខាធិការព្រឹទ្ធសភា ដែលបានទទួលមរណៈភាព កាលពីថ្ងៃអាទិត្យ ៤កើត ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១០:១៥នាទីព្រឹក ក្នុងជន្មាយុ៥០ឆ្នាំ ដោយរោគាពាធ។
សពត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ១៩៨Eo ផ្លូវ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕ ស រស្មី