កន្លងមកចិន បានបង្កើត ផ្លូវមួយខ្សែ ក្រវាត់មួយ ឬហៅថា ផ្លូវសូត្រ ផ្លូវក្រាលព្រំ ទទួលបានជោគជ័យ៉ាងខ្លាំង។ ទាំងនោះ ហើយបានធ្វើឲ្យអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា កំពុងពិចារណាចង់បង្កើតបណ្តាញផ្លូវសូត្រមួយ ជារបស់ផ្ទាល់ខ្លួន។
សកម្មភាពខាងលើត្រូវបានគេចាត់ទុកថា ជាការប៉ុនប៉ងរក្សាកម្រិតឥទ្ធិពលរបស់ចិននាពេលអនាគតឲ្យមានកម្រិត។ ប៉ុន្តែសម្រាប់ប្រមុខដឹកនាំប្រទេសទាំងបួន គម្រោងនេះ មិនមែនជាការប្រជែងជាមួយ នឹង ចិនឡើយ។
គំនិតរបស់ក្រុមប្រទេសទាំងបួន គឺ ចង់បង្កើតផែនការ សាងសង់ហេដ្ឋារចនា សម្ព័ន្ធ ដែលមានទម្រង់និងសណ្ឋានដូចជាគម្រោងផ្លូវពាណិជ្ជកម្មចិន និងដែលអាច មកជំនួសផ្លូវសូត្រចិន “ផ្លូវមួយខ្សែក្រវាត់ មួយ”បាន។ ប៉ុន្តែគម្រោងនេះ មិនមែនជាការប្រកួតប្រជែងជាមួយគម្រោងផ្លូវសូត្រ របស់ក្រុងប៉េកាំងទេ។
សម្រាប់ប្រមុខដឹកនាំអាមេរិក អូស្ត្រាលី ឥណ្ឌា និងចិន គម្រោងដែលពួកគេកំពុង ពិចារណាធ្វើនេះ ជាជម្រើសថ្មីមួយទៀត ក្រៅអំពីផ្លូវសូត្ររបស់ចិនតែប៉ុណ្ណោះ។
អ្នកទទួលខុសត្រូវជាន់ខ្ពស់អាមេរិក ដែលសុំមិនបញ្ចេញឈ្មោះ បានពន្យល់ យ៉ាងលម្អិតថា គ្មាននរណាម្នាក់បានចេញ សេចក្តី ហាមមិនឱ្យចិនសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ ផ្លូវពាណិជ្ជកម្មទេ តែចិនអាច សង់កំពង់ផែ ដែលពុំសូវធានាបាននូវភាពឋិតថេរផ្នែកសេដ្ឋកិច្ច។ ដូច្នេះក្រុមប្រទេសទាំងបួនអាចនឹងធ្វើឱ្យសេដ្ឋកិច្ចមានភាព ឋិតថេរបាន តាមរយៈគម្រោងថ្មីនេះ ដោយ សាងសង់ បណ្តាញភ្ជាប់ទៅកំពង់ផែជាផ្លូវថ្នល់ ឬផ្លូវដែក។
ចំណែកខាងជប៉ុនវិញ គម្រោងនេះមិនមែនជាមធ្យោបាយប្រកួតប្រជែងជាមួយផ្លូវសូត្ររបស់ចិនទេ ព្រោះគម្រោងផ្លូវនេះ ជាចំណែកមួយនៃយុទ្ធសាស្ត្រ ឥណ្ឌូប៉ា ស៊ីហ្វិកសេរី និងបើកចំហ ដែលជប៉ុន កំពុងពិចារណាផ្តល់សន្ទុះ តាមរយៈកម្ម វិធីជំនួយអភិវឌ្ឍន៍។ កម្មវិធីនេះមានសង្ខេបបង្ហាញនៅក្នុងសៀវភៅស ២០១៧ ស្តីពីជំនួយអភិវឌ្ឍន៍។
ប៉ុន្តែយុទ្ធសាស្ត្ររបស់ជប៉ុន បានទទួល ជំនួយពីអាមេរិក ហើយគំនិតចង់ផ្តល់ជម្រើសថ្មីដល់ពិភពលោក របស់អាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុន ត្រូវបានគេមើ

លឃើញថា ជាចម្លើយតបទៅនឹងមហិច្ឆតា ធំឡើងៗ របស់ចិន៕ ម៉ែវ សាធី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច