ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ហ៊ត់ ប៊ុនគីម និងភរិយា ត្រៀមចេញឈើ៥ឡានយីឌុបពីkmលេខ១២៩ ឆ្លងទៅវៀតណាមតាមច្រករបៀងD១៦

ចែករំលែក៖

ថ្មើនេះវេលាម៉ោង១០និង៥៨នាទីយប់ ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៨ លោក ហ៊ត់ ប៊ុនគីម និងភរិយា ត្រៀមចេញឈើ៥ឡានយីឌុប ឆ្លងទៅវៀតណាមតាមច្រករបៀងD១៦ ខណះប្រើពេលចរចាគ្នាជាមួយសមត្ថកិច្ចមិនទាន់ត្រូវហាងឆេងនៅឡើយ។

លោក ហ៊ត់ ប៊ុនគីម និងភរិយា បានប្រើឡានយីឌុបវៀតណាមទាំង៥គ្រឿង និងឡានស្ទួចមួយគ្រឿងទៀត។ លើកឈើដាក់ឡានបានរួចរាល់មុននេះបន្តិច ជាប្រភេទឈើសុក្រំ និងឈើប្រណិតមួយចំនួនទៀត នៅចំណុចប៉ោដើមចេក K៣ ស្រុកស្នួល ខេត្តក្រចេះ។

គេបានរាយការណ៍ទាំងភ្នែកនៅកញ្ចឹងករ ថា៖ លោក ហ៊ត់ ប៊ុនគីម និងភរិយា ពេលធ្វើសកម្មភាពលើកឈើ គឺប្រើកម្លាំងយោធាជាអ្នកការពារនិងមានអាវុធគ្រប់ដៃ។ ប៉ុន្មានថ្ងៃនេះបានចេញឈើទៅវៀតណាមតាមច្រកD១៦បានយ៉ាងរលូន និងអោយថៅកែវៀតណាមយកឡានមកធ្វើជាមធ្យោបាយដឹកជញ្ជូនកីដូចជាស្ទួចឈើ។ ឈើ៥ឡានយីឌុបត្រៀមឆ្លងទៅវៀតណាមតាមច្រករបៀងD១៦ នាពេលបន្តិចទៀតនេះ គឺកំពុងចតនៅចំណុចKmលេខ១២៩ និងចំងាយ១៦Kmពីផ្លូវជាតិចំណុចK៣។
ខណះនេះសមត្ថកិច្ចបង្ក្រាបគ្មានទេ មានតែសមត្ថកិច្ចតវ៉ាតំលៃហាងឆេង ដូច្នេះគេរំពឹងថា៖ លោក ហ៊ត់ ប៊ុនគីម និងភរិយា នឹងចេញឈើ៥ឡានយីឌុបពីkmលេខ១២៩ ឆ្លងទៅវៀតណាមតាមច្រករបៀងD១៦ បានដោយរលូន។

សមត្ថកិច្ចដែលបានលុយកុំខឹង និងមានចេតនាដាក់ទំទាយអ្នកផ្តល់ដំណឹងអី ព្រោះគេស្គាល់ក្រយ៉ៅអស់លោកនៃបុគ្គលសមត្ថកិច្ចខ្លះហើយ ពេលបានលុយពីឈ្មួញហើយឆ្លៀតច្រិបសុីដាច់មេពីលើ របៀបក្បត់ទំនុកចិត្តមេ ចាប់ផ្តើមចេញសារជាតិខឹងច្រឡោត សឹងលោតមកហែកទ្រូងរូងបេះសុីឆៅនោះអី..?

ចាំមើលការពិតឬមិនពិត ចំពោះឈើទាំងឡាន៥យីឃុបឆ្លងទៅវៀតណាមតាមច្រករបៀងD១៦បានទេបន្តិចទៀត បើ លោក ហ៊ត់ ប៊ុនគីម និងភរិយា រត់ការអស់ហើយ ហើយសមត្ថកិច្ចបានលុយសំងំសុខចុះ បើមិនចាប់មេត្តាកុំដាក់ទំនាយអ្នកសារព័ត៍មានអី ខណះពួកគាត់ជាអ្នកប្រឹងផ្តល់ដំណឹងពីបទល្មើសឈើ ពិសេសគាត់ភាគច្រើនក្រណាស់រកតែអង្ករច្រកឆ្នាំងមិនបានផង តែមានឆន្ទះស្រឡាញ់ព្រៃឈើដែលជាធនធានធម្មជាតិដ៏មានតំលៃនៃប្រទេសជាតិយើង៕


ចែករំលែក៖