ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ឥស្លាម​ម្នាក់​ស្រវឹង​ស្រា​ដេីរ​ដួល​ធ្លាក់ទឹកប្រឡាយ​ស្លាប់​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព័ត៌មាន​​របស់ មន្ត្រី​ស្នង​ការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា៖ នៅ​វេលា​ម៉ោង​ប្រមាណ​១​៨​:៣០ នាទី​ ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨​ មាន​បុរស​ជនជាតិ​ខ្មែរ​ឥស្លាម​ម្នាក់​ បាន​ស្រវឹងស្រា​ ហេីយ​ដេីរ​ដួល​ស្លាប់​។

ហេតុ​ការណ៍នេះ​ បាន​កើតឡើង​នៅ​ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ បុរស​រងគ្រោះ​ ឈ្មោះ ហ្គេះ សាន់ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខ​របរ​កសិករ​ រស់នៅ​ភូមិ​ ឃុំ​ខាងលេី​។

តាម​ការ​បំភ្លឺ​របស់​ប្រជា​ពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថាៈ​ ជន​រង​គ្រោះ​ស្រវឹងស្រា​ សុខភាព​ខ្សោយ​ ដេីរ​ដួល​ដោយ​ខ្លួន​ឯង​ ទ្រូង​បុក​ផ្ទប់​ទៅ​នឹង​គល់​ឈេី​ ហេីយ​ ក្បាលជ្រមុជក្នុងទឹកប្រឡាយ បណ្ដាលឲ្យ​ស្លាប់​ តែម្តង​។

ក្រោយពីពិនិត្យ​ ដោយមានការចូលរួម​មាន៖ លោកមេភូមិ លោកមេឃុំ និង​ នគរបាលប៉ុស្តិ៍​រដ្ឋបាល​ឃុំទឹកថ្លា សមត្ថកិច្ច​សន្និដ្ឋាន​ថា៖ ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​ ស្រវឹងស្រា​ ដេីរ​ដួល​ផ្កាប់​មុខ​ បណ្តាល​ឲ្យ​ទ្រូង​បុក​​ នឹង​គល់​ឈេី​ ពិតប្រាកដមែន ៕ ឆ្លាម សមុទ្រ


ចែករំលែក៖