ភ្នំពេញ ៖ ស្ដ្រីម្នាក់បានធ្វើអត្ដឃាត ដោយចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០ នាទីល្ងាច ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពស្ដ្រីរងគ្រោះឈ្មោះ មិន សេងហ័រ អាយុ២៣ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិព្រៃទា២ សង្កាត់៣ខណ្ឌពោធិ៍សែនជ័យមានស្រុកដំបូកធំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង និងប្តីឈ្មោះ សេក សំរ៉ុង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរដាក់ផាសីុម៉ូតូ ស្នាក់នៅ ភូមិិកើតហេតុខាងលើ មានស្រុកកំណើតភូមិត្រោក ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
យោងតាមសម្ដីបុរសជាប្ដីបានប្រាប់ឲ្យដឹងថា រូបគាត់មានប្រពន្ធជាង១០ឆ្នាំមកហើយ ដោយមានកូន២នាក់ស្រីម្នាក់នឹងប្រុសម្នាក់ដោយកូនប្រុស បងមានអាយុ១៣ឆ្នាំ និងកូនស្រីអាយុ៨ឆ្នាំ ហើយបានទំនាក់ទំនងជាមួយប្រពន្ធចុង (សពស្ត្រីរងគ្រោះ)បានប្រមាណជាង១ឆ្នាំហើយ ដោយមិនបានរៀបការត្រឹមត្រូវទេ ហើយមុនពេលកើត ហេតុគាត់បានមកលេងបន្ទប់ជួលតាមធម្មតាដូចសព្វដង ស្រាប់តែមកដល់មុខបន្ទប់បានគោះទ្វារតែគ្មានអ្នកឆ្លើយតបគាត់ទេ លុះមួយស្ទះក្រោយមកគាត់បានដើរមកបើកបង្ហួចមើល ក៏ប្រទះឃើញស្ដ្រីរងគ្រោះចងកស្លាប់បាត់ទៅហើយ ។ ភ្លាមៗនោះគាត់បានរាយការណ៍សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងទាក់ទងសមត្ថកិច្ចជំនាញខាងកោសល្យវិច្ឆ័យចុះមកដល់ក្លែងកើតហេតុបាននាំគ្នាគាស់ទ្វារចូលទៅខាងក្នុងតែម្ដង ។
ក្រោយមកជំនាញខាងកោសល្យវិច័យបានពិនិត្យលើសាកសពបានសន្និដ្ឋានថា ស្ដ្រីរងគ្រោះខាងលើបានស្លាប់ដោយសារចងកពិតប្រាកដមែន ។ បច្ចុប្បន្នសាកសពត្រូវបានយកទៅតម្កល់នៅវត្ដដើម្បីរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕សុខាសែនជ័យ