ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើករថយន្តដឹកកម្មករជែងមិនប្រយត្ន័បុកម៉ូតូពីក្រោយរងរបួសធ្ងន់ស្រាល២៦នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី២៦នាក់បានរងរបួសធ្ងន់ស្រាលដួលរណូករណែលពេញផ្លូវខណះដែលជួបករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តដឹកកម្មករកម្មការិនីរោងចក្រជែងខ្វះការប្រុងប្រយត្ន័បុកអ្នកជិះម៉ូតូពីក្រោយយ៉ាងពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលយ៉ាងច្រើនកុះកុញកាលពីថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទី ព្រឹកនៅលើផ្លូវលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៥៤និង១៥៥ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា មានរថយន្ត០១គ្រឿងម៉ាកហ៊ីហិនដាយ ពណ៌សពាក់ស្លាកលេខ កំពង់ចាម 3.A 5613 បើកបរដោយឈ្មោះ ចាប វុទ្ធី ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរបើករថយន្តដឹកកម្មករមានទីលំនៅភូមិ លៀប ឃុំកណ្តៀងរាយស្រុកស្វាយទាបខេត្តស្វាយរៀងបានដឹកកម្មករកម្មការិនីរោងចក្រប្រុសស្រី២២នាក់ដោយធ្វើដំណើរពីលិទៅកើត លើកំណាត់ផ្លូវជាតិលេខ១ លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏បានជែងហើយស្រាប់តែទៅបុកប៉ះម៉ូតូពីក្រោយម៉ាកហុងដាC125បើកដោយឈ្មោះ កែវ រីគោ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង និងអ្នករួមដំណើរចំនួន០៣នាក់ មានឈ្មោះ ណាក់ គោរីណា ភេទប្រុស អាយុ០៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ឈ្មោះ ណាក់ គោអាលីសាប៉ែត ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស និងឈ្មោះ គោ តាម៉ា ភេទស្រី អាយុ០៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ។

ប្រភពបន្តថាក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ធ្វើអន្តរាគមន៍ និងយកជនរងគ្រោះទាំង៤នាក់ដែលជិះម៉ូតូទៅព្យាបាលនៅមន្ទីពេទ្យប៉ុន្តែដោយក្មេងៗ រងរបួសធ្ងន់ទាំង០៣នាក់ត្រូវបានក្រុមគ្រួសារបញ្ចួនបន្តទៅព្យាបាលនៅប្រទេសវៀតណាម។

ចំណែកអ្នកបើករថយន្តក្រោយកើតហេតុ ដោយមើលឃើញសភាពការណ៍មិនស្រួល ក៏រត់គេចខ្លួនភ្លាមៗបន្សល់កម្មករកម្មការិនីរងរបួសស្រាល២២នាក់នៅនិងកន្លែង។

ចំពោះវត្ថុតាងទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសុំណុំរឿង ចាត់ការតាមច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ:ដោយអ្នកបើកបររថយន្តដឹកកម្មករជែងខ្វះការប្រុងប្រយត្ន័ទើបមានករណីគួរឲ្យរន្ធត់នេះកើតឡើង ៕ យឹម សុថាន


ចែករំលែក៖