ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រគល់ឧបករណ៍ខុសច្បាប់ស្ដីពីជលផលជូននគរបាលប៉ុស្ដិ៍រក្សាទុក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំរើនផល ទទួលឧបករណ៍កែច្នៃខុសច្បាប់ស្ដីពីជលផលពីប្រជាពលរដ្ឋចំនួន ២គ្រឿង ដើម្បីរក្សាទុកជាបណ្ណោះអាសន្ន បន្ទាប់ពីអាជ្ញាធរមានសមត្តកិច្ចនគរបាលមូលដ្ឋានឧក្សាចុះផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព។

ពិធីខាងលើធ្វើឡើងកាលពីវេលាម៉ោង១០ និង១៩នាទីព្រឹក ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំរើនផល ស្ថិតក្នុងភូមិ.សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់។

លោក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលចំរើនផលបានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានយកនូវឧបករណ៍ខុសច្បាប់ស្ដីពីជលផលប្រគល់ឲ្យ ទី១ ឈ្មោះ ចក់ រស្មី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ និងទី២ ឈ្មោះ ស៊ន ណូ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ២នាក់រស់នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់។

នាយប៉ុស្តិ៍ បន្តថា វត្ថុតាងជាឧបករណ៍កែច្នៃរួមមាន,ដងឬស្សីតដែក,ខ្សែភ្លើង,អាំងទ័រ ខុសច្បាប់ស្តីពីជលផលចំនួន ២គ្រឿង ហើយការដែលពួកគាត់យកមកប្រគល់ជូនសមត្តកិច្ចយើងនេះ ដោយពួកគាត់យល់ឃើញថាបន្ទាប់ពីបានចូលរួមស្ដាប់ការផ្សព្វផ្សាយរបស់អាជ្ញាធរមានសមត្កិច្ច ដូចជាគ្មានចំនិញទាល់តែសោះគឺមានតែនាំទុក្ខមកដាក់ខ្លួនប៉ុណ្ណោះ ចំណុចនេះហើយទើបពួកប្រញាប់ប្រញាលយកមកប្រគល់ជូននគរបាលប៉ុស្ដិ៍ ដើម្បីថែ និងរក្សាទុកជាបណ្ណោះអាសន្ន។

លោក បន្តទៀតថា ពិតជាសប្បាយចិត្តពិតប្រាកដមែនខណៈឃើញប្រជាពលរដ្ឋមានយល់ដឹងច្រើន ហើយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានពិតជាបានផល ហើយលោកជឿជាក់បន្តទៀតផងដែរថាពលរដ្ឋគាត់នឹងផ្សព្វផ្សាយតៗគ្នាទៀត ដើម្បីភូមិឃុំយើងមានសុវត្ថិភាព និងកាត់បន្ថយនូវបទល្មើស ហើយអាចគង់វង់នូវសប្បាតិធនធានធម្មជាតិយើងទាំងអស់គ្នាផងដែរ៕ ដោយ បឹុម ពិន


ចែករំលែក៖