ហេតុការណ៍រថយន្តដាច់កាឡេនេះ កើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨ នៅត្រង់ចំណុចភូមិតាស៊ុយ សង្កាត់កាចាញ ក្រុងបានលុង ។
មន្ត្រីសាធារណការខេត្ត បានឲ្យដឹងថា រថយន្ត១គ្រឿង ដែលបង្កការខូចខាត់ឆ្កូតផ្លូវកៅស៑ូនោះ ម៉ាកនីសាន់ ចង្កូតស្តាំ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ-០៦១៤ បើកបរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែដាច់កាឡេជង់ផ្លូវថ្នល់ បណ្តាលឲ្យរងការខូចខាតប្រវែង៦៦ម៉ែត្រ និងទទឹង២សង្ទីម៉ែត្រ ។
មន្ត្រីដដែលបន្តថា រថយន្តនោះជារបស់ក្រុមហ៊ុន វី វីងដឹកទំនិញពេញប្រៀបតែម្តង ហើយក៏ត្រូវបានសហការ នឹងសមត្ថកិច្ចរឹបអូសយកទៅរក្សាទុកនៅមន្ទីរសាធារណការខេត្ត ដើម្បីឲ្យម្ចាស់រថយន្តចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ និងជួសជុលធ្វើសងទ្រព្យសម្បត្តិរបស់រដ្ឋឡើងវិញផងដែ រ៕ ជីវន្ត