ភ្នំពេញ៖ នៅរសៀល ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធ លោក ឃុន ឈី ដែលបានទទួលមរណភាពក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ នៅព្រឹកថ្ងៃនៅម៉ោង១២:៥០នាទី នាថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យនៅផ្ទះលេខ TJ 34 ផ្លូវសាកូរ៉ា បុរីអរគីដេ ផ្លូវ ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមជម្រាបថា លោក ឃុន ឈី ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា ជាអតីតអ្នកតស៊ូ តាំងពីឆ្នាំ១៩៥០មក ហើយ លោក ជាអតីតរដ្ឋមន្ត្រីក្រសួងគមនាគមន៍ ដឹកជញ្ជូន និងប្រៃសណីយ៍ ក្នុងសម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជាផងដែរ។ ការទទួលមរណភាពរបស់ លោក ឃុន ឈី គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងការបាត់បង់កុលបុត្រខ្មែរ១រូប ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ដ៏ធំធេងក្នុងការបម្រើប្រទេសជាតិ ។
សូមអោយវិញ្ញាណក្ខ័ន្ធ លោក ឃុន ឈី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ