ខេត្តរតនគិរី៖ សម្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាយប់ ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី និងបន្តតាមចាប់រហូតដល់ម៉ោង២៤,០០នាទីថ្ងៃខែឆ្នាំដដែរទើបចាប់បានមួយមុខសញ្ញាទៀត ។
តាមប្រភពពីអធិការស្រុកលំផាត់បានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួននោះបានធ្វើសកម្មភាពកំហែងយកម៉ូតូមួយគ្រឿងនៅវេលាម៉ោង១០.៤០នាទីថ្ងៃចន្ច័១២កើតខែផល្គុនឆ្នាំរការនព្វសក័២៥៦១ត្រូវនិងថ្ងៃទីី២៦ខែគម្ភះឆ្នាំ២០១៨នៅចំណុចផ្លូវកែងចំការកៅស៊ូរបស់ឈ្មោះដាស្ថិតក្នុងភូមិចាងរ៉ាឃុំបាតាងស្រុកលំផាត់ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ ផ្លិញ វេតភេទប្រុសអាយុ១៣ឆ្នាំជនជាតិទំពួនមុខរបរសិស្សបានជិះម៉ូតូម៉ាក្សWave ស៊េរី២០១៨ ពណ៌ព្រីងទុំគ្មានស្លាកលេខនិងទូរស័ព្ទមួយគ្រឿងត្រូវបានក្រុមចោរគំរាមប្លន់យកទៅបាត់។
ប្រភពបន្តទៀតថាបន្ទាប់ពីកើតហេតុសមត្ថកិច្ចយើងបានបើកការស្រាវជ្រាវសើុបអង្កេតនិងប្រើប្រាស់នូវវិធានការជំនាញរហូត សមត្ថកិច្ចយើងបានកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនបានតែម្តង
ជនសង្ស័យឃាត់ខ្លួនបានទាំង២នាក់នោះ ទី១ឈ្មោះ ញ៉ ជីវ៉ា ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ទី២-ឈ្មោះចាន់ ធី ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរ(ជាគូរកន)នៅចំណុចផ្ទះជួលស្ថិតក្នុងក្រុងបានលុង បានឆ្លើយសារភាពថាខ្លួនទាំងពីរនាក់ពិតជាបានធ្វើសកម្មភាពគំរាមប្លន់យកម៉ូតូនិងទូរស័ព្ទពីជនរងគ្រោះពិតប្រាកដមែន។
សមត្ថកិច្ចដកហូតបានៈ ម៉ូតូម៉ាកវេវព៌ណខ្មៅសេរី២០១៨ចំនួន០១គ្រឿង, ម៉ូតូរបស់(ជនសង្ស័យជិះធ្វើសកម្មភាព)មួយគ្រឿងនិងទូរស័ព្ទដៃម៉ាក្សហួវៃ(HUAWEI)មួយគ្រឿងដែលជារបស់ជនរងគ្រោះ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕ ជីវន្ត