ខេត្តរតនគិរីៈ ក្មេងស្ទាវៗប្រុសស្រី៥នាក់បានរងរបួសបែកមុខបែកមាត់ ខណៈដែលជិះម៉ូតូបុកគ្នាបញ្ច្រាសទឹសយ៉ាងពេញទំហឹងនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅ វេលាម៉ោង៥ល្ងាចថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិចាអ៊ុងកៅឃុំចាអ៊ុងស្រុកអូរជុំ ខេត្តរតនគិរី។
តាមប្រភពបានឲ្យដឹងថា ភាគីបង្ក ក្មេងស្រីឈ្មោះ តាហាវ វិុន អាយុ១២ឆ្នាំ ជនជាតិគ្រឹងនិងមានអ្នករួមដំណើរម្នាក់(រងរបួសឈាមច្រមុះនិងរលាត់ដៃជើង)។ ទាំង២នាក់នេះ រស់នៅភូមិចាអ៊ុងចាន់ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។
ភាគីម្ខាងទៀត ឈ្មោះ អំពី ពេញ ភេទប្រុស អាយុ១៣ឆ្នាំជនជាតិគ្រឹងរងរបួសធ្ងន់ថ្លោះដៃឆ្វេង មានអ្នករួមដំណើរ២នាក់ទៀត រងរបួសស្រាល។
ក្រោយកើតហេតុក្មេងស្ទាវៗរងគ្រោះទាំងអស់ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្ត។
ម៉ូតូទាំង២គ្រឿងដែលបង្ករគ្រោះថា្នក់នោះត្រូវសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជីវន្ត