ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបន្តចុះបង្ក្រាប់ទីតាំងល្បែងបាញ់ត្រីខុសច្បាប់ចំនួន២ទីតាំង

ចែករំលែក៖

ភ្នំពេញ៖ លោក ចាប ឌីណា នាយរដ្ឋបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌ បន្តចុះបង្ក្រាប់ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ចំនួន២ទីតាំង ក្នុងមូលដ្ឋានរបស់ខ្លួន ។

ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦យប់ថ្ងៃអង្គារ ១៣កេីត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវ នឹងថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៨ ដែលមានទីតាំងចំនួន២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។

លោក ចាប ឌីណា បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះក្រោមការណែនាំពី លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក ដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះបង្ក្រាប់ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអស់ ដើម្បីអនុវត្តតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។

ជាក់ស្តែងកម្លាំងបានធ្វើការស្រាវជ្រាវនិងទទួលព័ត៍មានដឹងច្បាស់ថា មានទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ចំនួន២ទីតាំង ដែលមានទីតាំងស្ថិតនៅតាមផ្លូវលេខ៥ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ក្រោយចុះត្រួតពិនិត្យរួចជាលិទ្ធផល២ទីតាំងនេះ រកឃើញថា ៖ មានទូហ្គេមបាញ់ត្រីចំនួន២ ទូក្រោយពីធ្វើកំណត់ដក់ហូតរួចមក គណៈបញ្ជាការឯកភាពខណ្ឌ បានដកហូតនូវទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន២ទូ និងកៅអីចំនួន៨ យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីមានវិធានការបន្តនីតិវិធី ៕ស តារា


ចែករំលែក៖