ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខណ្ឌព្រែកព្នៅបង្ក្រាបទីតាំងទូហ្គេមវាយពង់បៀនិងចែកចាយគ្រឿងញៀនឃាត់ខ្លួនមនុស្ស៦នាក់នៅសង្កាត់គោករការ

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពីប្រជាពលរដ្ឋផ្តលព័ត៍មានអោយកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅរហូតឈានដល់ការចាប់ឃាត់ខ្លួនមនុស្សចំនួន៦នាក់និងថកហូតទូហ្គេមវាយពង់បៀរបានបានចំនួន០៦ និងដកហូតគ្រឿងញៀនបានចំនួន១៩កញ្ចប់។

កិច្ចប្រត្តិបត្តិការបង្ក្រាបទីតាំងបើកហ្គេមខុសច្បាប់នេះធ្វើឡើងកាលពីថ្ងៃអង្គារ៍១៣កើតខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៨វេលាម៉ោង២១និង០៥នាទីនៅតាមបណ្តោយផ្លូវលេខ៤៥៨Kចំណុចក្នុងផ្ទះលេខ០៤ភូមិអណ្តូង០៣សង្កាត់គោករកា ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

លោកភួង សុភីមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានប្រាប់កាសែតនគរវត្តអោយដឹងថា មុនឈានដល់ការបង្ក្រាបល្បែងហ្គេមខុសច្បាប់បង្កប់ការជួញដូរគ្រឿងញៀននិងចាប់ឃាត់ខ្លួនមនុស្សខាងលើគឺអាវុធហត្ថខណ្ឌព្រែកព្នៅបានទទួលពត៌មានពីប្រជាពលរដ្ឋល្អតាមទូរស័ព្ទថាមានមនុស្សកំពុងតែចែកចាយដោយខុសច្បាប់នូវសារធាតុញៀននៅកន្លែងហ្គេមវ៉ៃពង់បៀរដែលកំពុងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងក្នុងតំបន់នេះរាល់ថ្ងៃនិងកំពុងបង្វក់ក្មេងអោយបោះបង់ការសិក្សាបង្កើតបងតូចបងធំ។លោកភួង សុភីមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបន្តថា ភ្លាមនោះកម្លាំងបានចុះ ទៅដល់ចំនុចខាងលើឃើញថាដូចការផ្តល់ព៌តមានមែន​ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ខាងលើជាក់ស្តែងរួមនិងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៩កញ្ចក់តូចដែលឈ្មោះ គឹមសុភ័ណ្ឌទំលាក់ចោលពេលកម្លាំងទៅដល់។

ជនសង្ស័យដែលអាវុធហត្ថខណ្ឌបង្ក្រាបបានមាន ១.ឈ្មោះកែវឆៃយ៉ាភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បីមានទីលំនៅភូមិអណ្តូង០៤សង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ

ទី២-ឈ្មោះ ណុច សុភ័ក្រ ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងដែក រស់នៅភូមិ ដំរីឆ្លងឃុំស្អាងភ្នំ ស្រុក ស្អាង ខេត្តកណ្តាល

ទី៣-ឈ្មោះ ជិនជាភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរ មើលទូរហ្គេមរស់នៅភូមិ អណ្តូងថ្មីសង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ

ទី៤ឈ្មោះប្រាក់ម៉ាលីភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរចុងភៅ រស់នៅភូមិ ខ្មែរលើថ្មី សង្កាត់គោករកា ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ

ទី៥-ឈ្មោះ រុនភក្តីភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរកម្មករផែរស់នៅភូមិអណ្តូង០៣សង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

ទី៦-ឈ្មោះ គឹមសុភ័ណ្ឌភេទ ប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិអណ្តូងថ្មីសង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងអាវុអហ្ថខណ្ឌបានធ្វើការដកហូតវត្ថុតាងរួមមានម្ស៉ោក្រាមព៌ណសថ្លា(ម៉ាទឹកកក)ចំនួន១៩កញ្ចប់តូចម៉ូតូចំនួន០៤គ្រឿង(ទី០១ម៉ាកស៊ូស៊ុយគីនិចព៌ណស ស្លាកលេខ1FN-៣៤២៨ ភ្នំពេញ,ទី០២ម៉ាកស៊ូស៊ុយគីនិចព៌ណខ្មៅស្លាកលេខ1BY-២៨៤៤ ភ្នំពេញ,ទី០៣ ម៉ាក់ហុងដាឃ្លិចពណ៌សពាក់ស្លាកលេខ 1CA-៨២១៦ ភ្នំពេញ,ទី០៤ ម៉ាក សង់កូរ៉េ ព៌ណក្រហម ស្លាកលេខ ភ-៣៨១១ភព១ទូរហ្គេមវ៉ៃពង់បៀរចំនួន០៦ទូរនិងទូរទូរស័ព្ទដៃចំនួន០៤គ្រឿង។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអហរាជធានីភ្នំពេញដើម្បីចាត់ការបន្ត។ចំណែកទូរហ្គេមបានរក្សាទុក្ខនៅមូលដ្ឋានអ.ហខណ្ឌព្រែកព្នៅ ៕ ព្រែកជ័យ


ចែករំលែក៖