ភ្នំពេញ៖ កម្លាំងអាជ្ញាធរខណ្ឌចំការមនបន្តចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ មួយកន្លែង កាលពីវេលាម៉ោង៣រសៀលថ្ងៃអង្គារ ១៣កេីត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវ នឹងថ្ងៃទី ២៧ ខែ កុម្ភ: ឆ្នាំ ២០១៨នេះ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ ១០៣ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជាក់ស្តែងដកហូត ទូហ្គេមបាញ់ត្រីចំនួន ១គ្រឿង ។
យោងតាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានធ្វើការ ស្រាវជ្រាវឃើញថា ក្នុងទីតាំងខាងលើមានបង្កប់លេងល្បែងហ្គេមបាញ់ត្រីដោយខុសច្បាប់នោះ ភ្លាមនោះកម្លាំងក៏ចុះធ្វើការបង្ក្រាបជាក់ស្តែងតែម្តង ។ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតបានទូហ្គេមបាញ់ត្រីបានចំនួន១គ្រឿង ដោយឡែកម្ចាស់ទីតាំងមិនមានការឃាត់ខ្លួននោះទេ ។
ក្រោយពីប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានយកវត្ថុតាងទូហ្គេមបាញ់ត្រីចំនួន១គ្រឿង ទៅរក្សាទុកនៅសាលាខណ្ឌចំការមន ដើម្បីរង់ចាំវាយកម្ទេចចោលនាពេលក្រោយ ៕ ស តារា