ភ្នំពេញៈ បុរសម្នាក់បានបើករថយន្តកូរ៉េដឹកទឹកកក មិនប្រយ័ត្ន្នក៏ជ្រុលចង្កូតបើកទៅបុករថយន្តពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីភ្នំពេញ ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យខូចខាតទាំងសងខាង ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ៩៥ កាលពីវេលាម៉ោង៦នាទីព្រឹក ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ដែលជាកម្មករបើករថយន្តកូរ៉េដឹកទឹកកក ភ្នំពេញ 2N.1804 ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុលចង្កូតបើកទៅបុករថយន្ត ពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតទាំងសងខាង ។
ក្រោយកើតហេតុម្ចាស់ដំណាងរថយន្តកូរ៉េដឹកទឹកកកព្រមចេញថ្លៃជុសជួលទៅឲ្យរថយន្ត ពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីភ្នំពេញផងដែរ ៕ សរស្មី