ប៉ោយប៉ែត៖ មនុស្ស៥នាក់រថយន្ត៣គ្រឿង និងទំនិញរមលោភកម្មសិទ្ធិបញ្ញាជាការ៉ុងសមត្ថកិច្ចថៃបង្ក្រាបបានកាលពីថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅភូមិ ខៅ លូកឆាង ក្នុង ស្រុកតាប ផាយ៉ា ខេត្តស្រះកែវ ឈម នឹងច្រករបៀងខាងកម្ពុជាសេះងាប់ ឋិតក្នុងភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ទំនិញដែលភាគីថៃបង្ក្រាបខាងលេីនោះគេសង្ស័យក្រុមឈ្នួញនាំចេញពីកម្ពុជា តាមច្រករបៀងសេះងាប់ឋិតក្នុងភូមិក្ដិបថ្ម ដើម្បីបញ្ជូនចូលផ្សាររោងគ្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ កម្លាំងចុះតាមដាន នឹឮិងទាក់ទងទៅសមត្ថកិច្ច ស្រុក តាប ផាយ៉ា ចូលទៅចាប់ក្រុមខាងលើបានភ្លាមៗ ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនកម្មករខ្មែរលឺខោរអាវចំនួន៥នាក់ រថយន្តចំនួន៣គ្រឿង រួមទាំងទំនិញល្មើសកម្មសិទ្ធិបញ្ញា និងទំនិញប្រភេទខោឈុតកីឡាយ៉ាងច្រើន នៅក្នុងចំការដំឡូង ខាងក្រោយភូមិ ខៅ លូកឆាង ។
កម្មករទាំង៥នាក់ និងវត្ថុតាងយកទៅត្រួតពិនិត្យនៅស្រុកតាបផាយ៉ា និងបញ្ជូនទៅឲ្យសមត្ថកិច្ចនគរបាល និងជំនាញគយ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ប្រភពបង្ហើបថា ទំនិញដែលភាគីថៃបង្ក្រាបនោះ ភាគច្រើនក្រុមឈ្មួញអ្នកមានអំណាចមួយចំនួននាំពីក្រុងប៉ោយប៉ែត ចេញតាមច្រករបៀង បើទោះបីភាគីថៃមានការជូនដំណឹងច្រេីនដង មានទាំងចាប់ដល់តូបរបស់អាជីវករខ្មែរ ដែលលក់លេីទឹករបស់ភាគីថៃក៏ដោយ បញ្ហានេះ ក៏ធ្វេីឲ្យមានការឈឹក្បាលដល់អាជ្ញាធរផងដែរ ដោយសារតែក្រុមឈ្មួញអ្នកមានអំណាចមួយភាគ។ សូមរំលឹកថា រហូតមកដល់ពេលនេះ ក្រុមកម្មករទាំងអស់នោះ អ្នកសារព័មានមិនទាន់ស្គាល់អត្តសញ្ញាណឡើយ ៕ វណ្ណា