ព័ត៌មានទាន់ហេតុការណ៍៖

ល្បីថាជនជាតិវៀតណាមពាក់ផ្កាយធំហ៊ាន បើកជល់មាន់​ ជ្រកក្រោមកាសុីណូ​ កាឡាក់សុីជ្រៃធំ​ មិនរំខានសមត្ថកិច្ច​ ដោយមានអ្នកចាំទទួលភ្ញៀវខ្មែរចូលលេងសេរី

ចែករំលែក៖

ខេត្តកណ្តាល៖ លោកសុខ​ ថៃ​ ដែលគេដឹងយ៉ាងច្បាស់ថាជាជនជាតិវៀតណាម​ បានពាក់ផ្កាយមួយ​ បានបើកល្បែងជល់មាន់និងល្បែងសុីសងជាច្រើប្រភេទទៀតជ្រកក្រោមកាសុីណូ​ កាឡាក់សុីជ្រៃធំ​ ស្ថិតនៅជាប់ព្រំដែនកម្ពុជា​ វៀតណាម​ ក្នុងឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្តាល​ ដោយមានឈ្មោះសុខ​ យ៉ាង​និងសុខញ៉ជនជាតិវៀតណាម ជាអ្នកចាំទទួលស្វាគមន៍ពលរដ្ឋខ្មែរចូលលែងយ៉ាងគគ្រឹកគគ្រេងមិនរំខានសមត្ថកិច្ចនៅតំបន់នោះឡើយ។

ចំឡែកដែរមានជនជាតិវៀតណាមពាក់ផ្កាយនៅស្រុកខ្មែរ ករណីនេះថ្នាក់លើពិនិត្យពិចារណាផង ចៀសវាងការរិះគន់ឬ ជាការយល់ច្រឡំណាមួយ..?ពិសេសហ៊ានចេញមុខជល់មាន់​ ជ្រកក្រោមកាសុីណូ​ កាឡាក់សុីជ្រៃធំ​ មិនរំខានសមត្ថកិច្ច​ ដោយមានអ្នកចាំទទួលភ្ញៀវខ្មែរចូលលេងសេរីទៀត៕ សិលា

 


ចែករំលែក៖