ភ្នំពេញ ៖ លោក ស្រីសេង គឹមមួយ អាយុ៧០ឆ្នាំនិងកូនក្មួយបានដាក់ពាក្យបណ្តឹងទាំងបទព្រហ្មទណ្ឌទៅប៉ុស្តិ៍ទួលសង្កែទី១និងប្តឹងអាជ្ញាធរសង្កាត់ទួលសង្កែទី១រហូតដល់ខណ្ឌឫស្សី ពីបទរដ្ឋបវេណីបន្ទាប់ពីឈ្មោះឡោជីកងបានសង់របងថ្មនិងផ្ទះរំលោភលើដីលើលូរបស់គាត់និងបិទលូសាធារណៈបណ្តាលឱ្យស្ទះទឹកហើយព្រួតគ្នាជេរនិងវាយគាត់ទៀត ។
យោងតាមពាក្យបណ្តឹងរដ្ឋបវេណីរបស់លោកស្រី សេងគឹមមួយចុះថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៧បានរៀបរាប់ថា កន្លងមកឈ្មោះឡោជីកង បានសាងសង់របងនិងផ្ទះគៀកនឹងជញ្ជាំងផ្ទះរបស់គាត់ដែលដីនៅសល់២ម៉ែត្រហើយនឹងសង់លើលូសាធារណៈរួចបិទលូនោះចោលទៀត បណ្តាលឱ្យពេលមានភ្លៀងស្ទះលូជាខ្លាំង ជាងនេះទៅទៀតការសាងសង់នោះខុសទាំងស្រុងព្រោះពុំបានផ្តិតមេដៃជាប់ព្រុំឡើយ ។
បើតាមស្ត្រីជាជនរងគ្រោះ ឈ្មោះសេងគឹមមួយ រស់នៅផ្ទះលេខ២២៩០ក្រុមទី១៣ភូមិផ្សារតូចសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវ បានឱ្យដឹងថា ដីគាត់នៅសល់ខាងក្រោយទទឹង២ម៉ែត្រ ណ្តោយ១០ម៉ែត្រ ហើយមានលូរំដោះទឹកធំទំហ៊ំប្រហែល១ម៉ែត្រពីក្រោម ក្រោយមកនៅឆ្នាំ២០១៧ត្រូបានឈ្មោះឡោជីកងសង់របងនិងសង់ផ្ទះចូលដីគាត់អស់រលីងរហូតមកដល់ជញ្ជាំងផ្ទះរបស់គាត់ ហើយគាត់ក៏បានដាក់ពាក្យបណ្តឹងទៅសាលាសង្កាត់ទួលសង្កែនិងខណ្ឌហើយអាជ្ញាធរក៏ហៅភាគីទាំង២ទៅសម្របសម្រួលតែ ឈ្មោះ ឡោជីកងមិនបានទៅទេដោយនៅតែបន្តការសាងសង់រហូតរួចរាល់ ។ មិនតែប៉ុណ្តោះពេលគាត់ទៅឃាត់បានបាញ់ទឹកស្អុយដាក់គាត់និងជេរឌៀមដាមរាល់ថ្ងៃ រហូតដល់ង្ងៃទី៤ខែមិនាឆ្នាំ២០១៨នេះ ឈ្មោះឡោជីកងបានឱ្យកូនចៅបង្កអំពើហឹង្សាបណ្តាលឱ្យមានរបួសស្នាមមកលើក្រុមគ្រួសារគាត់ទៀត ។
ស្ត្រីរងគ្រោះបន្តថា បន្ទាប់ពីវាយមកលើក្រុមគ្រួសារបណ្តាលឱ្យរបួសស្នាមគាត់ក៏បានទៅប្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១ តាំងពីថ្ងៃនោះមកប៉ូលិសមិនបានឃាត់ខ្លួនឬហៅជនបង្កទៅដោះស្រាយគ្នាទេ ដោយស្ងាត់ឈឹងដូចចោរលួចសេះ ។ រីឯអាជ្ញាធរខណ្ឌឫស្សីក៏មិនអាចទៅហាមឃាត់មិនឱ្យសាងសង់ឬហៅភាគីឡោជីកងទៅដោះស្រាយបានដែរ ។ ពាក់ពន្ធ័នឹងបញ្ហាខាងលើ ស្ត្រីរងគ្រោះសំណូមពរទៅលោក ជាពិសីអភិបាលខណ្ឌឫស្សីកែវនិងអ្នកពាក់ពន្ធ័មេត្តាជួយដោះស្រាយគាត់ផង ព្រោះគាត់សង្ឃឹមទៅលើអាជ្ញាធរដែលជាម៉ែជាឪរបស់គាត់ ។
ពាក់ពន្ធ័នឹងករណីការចោទប្រកាន់ខាងលើនេះ កាសែទនគរវត្ត មិនអាចសុំការបំភ្លឺពីលោកឡោ ជីកង បានទេព្រោះពេលអ្នកព័ត៍មានចុះទៅយកព័ត៍មាននៅទីនោះក៏ត្រូវលោកចៅរបស់លោកបាញ់ទឹកដាក់ផងដែរ ៕ ស តារា